ព័ត៌មានទាន់ហេតុការណ៍៖

Mark Williams ផ្តួល John Higgins ក្នុងជុំទី២ពានរង្វាន់ជើងឯកស្នូកឃើពិភពលោក

ចែករំលែក៖

កីឡាករ Mark Williams បានបញ្ចប់ការឈ្នះជុំទី២ ក្នុងលទ្ធផល ១៣-៧ ក្នុងការប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាស្នូកឃើលើកីឡាករJohn Higgins ដែលធ្លាប់ឈ្នះជើងឯកពិភពលោកឆ្នាំ ២០១៨ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

សារព័ត៌មាន BBC Sport បានផ្សាយថា កីឡាករ John Higgins សញ្ជាតិវែលអាយុ៤៥ឆ្នាំបានបង្កើនការនាំមុខរបស់ខ្លួនរហូតដល់ ១០-៣ ជាមួយនឹងការឈ្នះ៥សិតក្នុងការប្រកួតនេះ ប៉ុន្តែម្ចាស់ជើងឯក៣សម័យកាល Williams អាយុ៤៦ ឆ្នាំបានបញ្ចប់នូវជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងការលទ្ធផល៧៦, ៨៥ និង៧៧ ។

កីឡាករ Williams ដែលត្រូវប្រឈមមុខជាមួយកីឡាករ Mark Allen Mark Selby ក្នុងវគ្គ៨ក្រុមចុងក្រោយបាននិយាយថា ខ្ញុំលេងបានល្អណាស់ ខ្ញុំបានលេងយ៉ាងល្អ។ សិតខ្លះត្រូវបានរអាក់រអួលបន្តិចប៉ុន្តែភាគច្រើននៃពួកគេបានល្អ ហើយនោះជារបៀបដែលខ្ញុំមានសង្ឃឹម”

កីឡាករ Williams បានបន្តថា “ខ្ញុំបានដាក់គាត់នៅក្រោមសម្ពាធពីកន្លែងប្រកួតដែលត្រូវបិទទ្វារ។ គាត់បានខកខាន៣សិត ហើយបន្ទាប់មកខ្ញុំក៏មានប្រៀបជាងគាត់។

ប៉ុន្តែខ្ញុំក៏ដឹងថាខ្ញុំលេងបានល្អដែរ ខ្ញុំកំពុងតែរីករាយនឹងស្នូកឃើរបស់ខ្ញុំ ហើយខ្ញុំកំពុងប្រកួដែលខ្ញុំបានធ្វើកាលពី២០ឆ្នាំមុន

Williams បានផ្តួល Higgins ក្នុងការប្រជុំទាំង៤របស់ពួកគេកាលពីលើកមុននៅឯ Crucible ហើយមើលទៅពិតជាអាចធ្វើបាន៤ ពី៥សិតក្នុងពេលយ៉ាងរហ័សបន្ទាប់ពីការចាប់ផ្តើមការប្រកួតរបស់អ្នកទាំង២។

កីឡាករ Higgins របស់ស្កុតឡេនដែលជាម្ចាស់ជើងឯកដង និងធ្លាប់ជាជើងឯករងដងដែរ បាននិយាយថាខ្ញុំលេងមិនបានល្អគ្រប់គ្រាន់ទេMark Williams គឺជាដៃគូប្រកួតដ៏ល្អបំផុត គាត់ឆ្លាតណាស់ ។

ការប្រកួតទាំងអស់របស់គេគឺល្អណាស់ ខ្ញុំមិនដែលលេងបានល្អគ្រប់ចំណុចក្នុងការប្រកួតទាំងមូលបានឡើយ

ក្រៅពីការប្រកួតខាងលើ មានការប្រកួតមួយផ្សេងទៀតដែលបានលេងនៅពេលល្ងាចដោយម្ចាស់ជើងឯកឆ្នាំ២០០៥ កីឡាករ Shaun Murphy បានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍នៅពេលដែលគាត់បាននាំមុខវគ្គដំបូងក្នុងលទ្ធផល ៦-២ លើម្ចាស់ជើងឯក Masters Champion កីឡាករYan Bingtao ដោយ ៖ ភារៈ


ចែករំលែក៖