ភ្នំពេញ៖ ឋិតក្នុងបរិបទនៃការរីរាលដាលជំងឺកូវីដ១៩ និងការប្រារព្វពិធីបុណ្យវិសាខបូជា លោក ប៉ោ ពុទ្ធារិទ្ធ នាយករងខុទ្ទកាល័យ ក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័ន គល់ទទឹង ស្ថិតក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។
សូមបញ្ជាក់ថា បច្ច័យ និងទេយ្យទានរបស់ លោក ខៀវ កាញារីទ្ធ និងលោកស្រី ដែលប្រគេនជូនដល់វត្តនិគ្រោធវ័ន គល់ទទឹង នាឱកាសនៃពិធីបុណ្យ វិសាខបូជា ក្នុងឆ្នាំនេះ រួមមានអង្ករ ១០បេ,ទឹកសុទ្ធ ២០កេស, ដំណាប់ល្មើរ ៦កេស, មីយើង ៥កេសធំ កាពិផាវស្ងួត ១០កំប៉ុង, ផ្លែទំពាំងបាយជូរមួយកេស។ ចំពោះបច្ច័យ សរុប ១៥លានរៀល ក្នុងនោះ វេរប្រគេនចំនួន ៥ លានរៀល សម្រាប់គាំទ្រការផ្សព្វ ផ្សាយព្រះធម៌ នៃស្ថានីយ៍វិទ្យុគល់ទទឹង, ៥លានរៀល សម្រាប់ចង្ហាន់ព្រះសង្ឃ, និង ៥លានរៀលទៀតសម្រាប់មន្ទីរ សម្រាកព្យាបាលព្រះសង្ឃវត្តគល់ទទឹង ជូនអាចារ្យគណៈកម្មការ ២០មុឺនរៀល និងម៉ាស៥០០ ជែល ៥០ដប៕
ប្រភព ៖ ក្រសួងព័ត៌មាន