ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៧និង២០នាទីយប់ នៅចំណុចក្រុមទី២៤ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការល្បាតនៅភូមិសាស្ត្រក្នុងក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនក្មេងទំនើងដែលបានធ្វើការប្រមូលផ្តុំគ្នា ចំនួន១០នានាក់មិនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងម៉ូតូចំនួ ន០១គ្រឿង ។
មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងបាត់ដំបងបានឲ្យដឹងថាក្មេងទំនើងបង្កភាពអនាធិបតេយ្យទាំង១០នាក់នេះរួមមាន ៖
០១.ឈ្មោះ ឆែម រ៉ានុត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០២.ឈ្មោះ នាង មករា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៣.ឈ្មោះ ធី ដារ៉ារិទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៤.ឈ្មោះ ចាន់ តុងណាង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៥.ឈ្មោះ ហាក់ សុខលី ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៦.ឈ្មោះ សំរិទ្ធ ចាន់សីហា ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៧.ឈ្មោះ អាន វាសនា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៨.ឈ្មោះ សុខ មករា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិផ្កាស្លា សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៩.ឈ្មោះ សុខ ធីថៃ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
១០.ឈ្មោះ អ៊ាល មករា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបាននាំខ្លួនក្មេងទំនើងទាំង១០នាក់ ទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីសាកសួរ ។ ករណីនេះ កម្លាំងនគរបាលស្រុកបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចបានប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្តដោយឈប់ឲ្យប្រមូលផ្តុំគ្នាក្នុងគោលបំណងធ្វើសកម្មភាពអ្វីមួយ មិនល្អជាពិសេសត្រូវយល់ដឹងពីប្រទេសជាតិដែលកំពុងមានវិបត្តិរីករាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យរក្សាគម្លាតនិងរក្សាអនាម័យខ្ពស់៕
ដោយ ៖ ប្រាថ្នា