ខេត្តស្វាយរៀង៖ នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលកំពុងធ្វើចត្តាឡឺស័ក ដោយទទួលបានជោគជ័យហើយនេះជាករណីលើកទី៤ផងដែរសម្រាប់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ស្ត្រីដែលកំពុងធ្វើចត្តាឡឺស័កហើយបានសម្រាលកូននេះរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈកូនប្រុសម្នាក់នេះមានទម្ងន់២.៩ គីឡូក្រាម ។
ស្ត្រីដែលឆ្លងទន្លេបានកូនប្រុសនេះសូមថ្លែងអំណរគុណដល់ក្រុមក្រុមគ្រូពេទ្យនៃនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដែលបានខិតខំប្រឹងប្រែងជួយសម្រាលកូនជូនគាត់រហូតទទួលបានជោគជ័យក្នុងបរិបទកូវីដ-១៩ដ៏លំបាកនេះ៕
ដោយ៖យឹម សុថាន