ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក: ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានជាពិសេសនៅបណ្តាខេត្តនា តំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា

ចែករំលែក៖

ភ្នំពេញ៖ សូមបងប្អូនមានការ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានជាពិសេសនៅបណ្តាខេត្តនា តំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា។ នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយមចេញសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ៖ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
ជ្រលងសម្ពាធទាបឥណ្ឌាកាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់មកលើ ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់ប្តូរទិសជាបណ្តើរៗមកពីនិរតីដែលជាសញ្ញាបង្ហាញថារដូវវស្សានឹងចាប់ផ្ដើមនៅសប្តាហ៍ទី១ នៃខឧសភា ខាងមុខ។
ផ្អែកលើស្ថានភាពវិវត្តនៃអាកាសធាតុនេះ និងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួនន បណ្តាខេត្តនៃភាគខាងត្បូង និងភាគពាយ័ព្យមានភ្លៀងមានកម្រិតបរិមាណទឹកភ្លៀងច្រើន ។

២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ១C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC
– នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូម បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានជាពិសេសនៅបណ្តាខេត្តនា
តំបន់វាលទំនាបកណ្តាល ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖