ព័ត៌មានទាន់ហេតុការណ៍៖

Toni Kroos ចូលរួមហ្វឹកហាត់ត្រៀមប៉ះ Chelsea ប៉ុន្តែគ្មានកីឡាករ Mendy នោះទេ

ចែករំលែក៖

ការហ្វឹកហាត់របស់កីឡាករក្លិប Real Madrid កាលពីរសៀលថ្ងៃចន្ទបានឃើញការវិលត្រឡប់របស់ខ្សែបម្រើ Toni Kroos ប៉ុន្តែកីឡាករ Ferland Mendy គឺអវត្តមានដដែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។

ខ្សែការពារស្លាបឆ្វេងរបស់បារាំងរូបនេះនឹងខកខានការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃអង្គារនេះជាមួយក្រុមតោខៀវ Chelsea នៅកីឡដ្ឋាន Estadio Alfredo Di Stefano ។

ខ្សែបម្រើប្រយុទ្ធ Eden Hazard ដែលមានចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់មកវិញនៅក្នុងការប្រកួតស្មើ ០-០ ពេលប៉ះ Real Betis កាលពីចុងសប្តាហ៍មុនមានវត្តមានសម្រាប់វគ្គនេះ ហើយអាចនឹងមានការប្រកួតយូរជាងមុនជាមួយក្លិបចាស់របស់គាត់។

កីឡាករ Kroos បានខកខានការបង្ហាញខ្លួនទល់នឹង Betis ដោយសារតែមានបញ្ហាសាច់ដុំ ប៉ុន្តែពេលនេះគាត់បានជាសះស្បើយហើយត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចូលទៅក្នុងក្រុមជម្រើស១១នាក់ដើម្បីប្រឈមមុខនឹងក្រុមតោខៀវ Chelsea ។

ក្រុម Real Madrid នឹងគ្មាន Sergio Ramos, Fede Valverde និង Mendy សម្រាប់ការប្រកួតទល់នឹងក្រុមតោខៀវ Chelsea ដូច្នេះអាចមានកីឡាករវ័យក្មេង៣នាក់ត្រូវបានបញ្ចូលក្នុងក្រុមដើម្បីបង្កើតជាចំនួនរួមទាំងកីឡាករ Castilla duo Antonio Blanco, Miguel Gutierrez និង Victor Rofino ដែលចូលរួមក្នុងការហ្វឹកហាត់កាលពីថ្ងៃចន្ទនោះដែរ ៕

ដោយ ៖ ភារៈ


ចែករំលែក៖