ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ចូលរួមអមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១បន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងថ្នាក់ដឹកនាំនគរបាល បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះធ្វើការបិទខ្ទប់ភូមិសាស្រ្ត ក្រុងប៉ោយប៉ែតជាបណ្តោះអាសន្ន នៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យឆ្លងកាត់ពីក្រុងប៉ោយប៉ែត ទៅក្រុង-ស្រុក បណ្ដាខេត្តផ្សេងទៀត និងប្រជាពលរដ្ឋមកពីបណ្ដាក្រុង-ស្រុក នៃខេត្តផ្សេងទៀត ក៏មិនអនុញ្ញាតឱ្យចូលក្រុងប៉ោយប៉ែតផងដែរ តាមបទបញ្ជារបស់លោក អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ដោយក្នុងក្រុងប៉ោយប៉ែតបានរកឃើញមានហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍៕
ដោយ៖ សូរិយា