ខេត្តបន្ទាយមានជ័យ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចាត់ឲ្យលោក ស្រេង សុផល អនុប្រធានអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ជាតំណាង និងក្រុមការងារ បាននាំយកអំណោយរបស់លោក និងក្រុមគ្រួសារ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមក្នុងយុទ្ធនាការ ការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ។
នាឱកាសនោះ អំណោយដែលលោក ស្រេង សុផល និងក្រុមការងារ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមមាន ៖ អង្ករ ចំនួន ៥តោន ម៉ាសការពារ ចំនួន ១ម៉ឺនម៉ាស មួកពេទ្យ ចំនួន ១០០មួក អាវពេទ្យ ចំនួន ១០០អាវ អាល់កុល ៦០លីត្រ ទឹកសុទ្ធ ចំនួន ៥០០យួរ និងថវិកា ចំនួន ១០លានរៀល។
ជាមួយគ្នានោះ លោក ស្រេង សុផល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់គឺត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឲ្យបានម៉ឺងម៉ាត់ ដើម្បីការពារជីវិតខ្លួនយើង និងក្រុមគ្រួសាររបស់យើងក៏ដូចជាសង្គមជាតិយើងផងដែរ៕ដោយ៖សហការី