ព័ត៌មានទាន់ហេតុការណ៍៖

ទារកកើតបាន ២០ថ្ងៃ ត្រូវបានម្តាយរត់ចោល ទុកអោយឪពុកចិញ្ចឹម

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវនៃជីវិតសត្វលោក មានគ្រប់បែប គ្រប់យ៉ាង ។ ពេលមានស្នេហា ចេះសើចសប្បាយ ចេះខឹង ខ្នាញ់ កើតទុក្ខយំ ជាក្រឹត្យក្រមធម្មជាតិដែលមិនអាចប្រកែក ចឹងហើយម្នាក់ៗកុំយកថ្ងៃបែកមកគម្រាមគ្នាអោយសោះ ជាធម្មតាមុននឹងចាប់សន្ធិនៃសេចក្តីស្នេហា ថ្ងៃជួប ថ្ងៃបែក ថ្ងៃព្រាត់ វាមានរួចស្រេចទៅហើយសម្រាប់ការត្រៀមទទួលយក ។ ប៉ុន្តែអ្វីដែលក្លាយជាគំនរទុក្ខធំជាងភ្នំ នាពេលនេះ ត្រូវប្រពន្ធចាកចេញ គ្មានក្តីអាឡោះអាល័យ អ្វីបន្តិច សូម្បីតែកូនអាយុ បាន២០ថ្ងៃក៏នាងមិនខ្វល់ខ្វាយដែរ នេះឬមាតាក្នុងលោក ? ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានអោយដឹងថា, អាយុបាន 20 ថ្ងៃ ម្តាយរត់ចោល ។ ទារកអាយុបាន 20 ថ្ងៃ ត្រូវបានម្តាយរត់ចោល ហើយការបីបាច់ថែរក្សារត្រូវធ្លាក់លើឪពុកជាអ្នកគ្រប់គ្រងគូរអោយអាណិតណាស់។
លោកបន្តថា, ខ្ញុំបាទបានជួយឧបត្ថម្ភទឹកដោះគោសំរាប់ទារក ដែលស្ថិតនៅផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំពោះករណីម្តាយរត់ចោលកូនអាយុ២០ថ្ងៃនេះ លោកអភិបាលរង មិនបានបញ្ជាក់ពីមូលហេតុនៅឡើយទេ ៕

ដោយ ៖ សិលា


ចែករំលែក៖