ក្របខ័ណ្ឌកំពូល Premier League បានបើកកិច្ចពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីការបញ្ឈប់ការដេញថ្លៃសិទ្ធិប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ខ្លួននៅរដូវកាលបន្ទាប់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ខែមេសាម្សិលមិញនេះ។
បច្ចុប្បន្នរដ្ឋាភិបាលកំពុងពិចារណាថា តើត្រូវយល់ព្រមលើកិច្ចព្រមព្រៀងនៃកិច្ចព្រមព្រៀងបច្ចុប្បន្នដែលមានតម្លៃ៤,៧ពាន់លានផោនទៀត ឬយ៉ាងណា? ចាប់តាំងពីឆ្នាំ២០១៨មក កិច្ចព្រមព្រៀងបានធ្លាក់ចុះតម្លៃ១០ភាគរយ។
ក្លិបនានាបារម្ភថា អាចនឹងមានការធ្លាក់ចុះមួយទៀតប្រសិនបើការដេញថ្លៃបើកទីផ្សារធម្មតាចាប់ផ្តើមដូចបានគ្រោងទុកនៅខែក្រោយសម្រាប់វគ្គ៣ឆ្នាំម្តង រវាងឆ្នាំ២០២២ និងឆ្នាំ២០២៥ ។ តម្លៃនៃសិទ្ធិផ្សាយសម្រាប់លីគក្នុងស្រុកនៅអឺរ៉ុបក៏លេចចេញត្រូវពិភាក្សាគ្នាដែរ។
កិច្ចពិភាក្សាត្រូវបានធ្វើឡើងជាមួយអ្នកកាន់សិទ្ធិផ្សាយផ្ទាល់ដែលមានស្រាប់គឺទូរទស្សន៍ Sky, BT និង Amazon អំពីការពង្រីកកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ពួកគេលើលក្ខខណ្ឌស្រដៀងគ្នា។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយទាំងនេះរួមទាំងក្របខ័ណ្ឌ Premier League មិនទាន់បានធ្វើអត្ថាធិប្បាយទេ។
ទោះយ៉ាងណាអ្នកផ្សាយកម្មវិធីប្រកួតប្រជែងអាចជំទាស់នឹងការបដិសេធសិទ្ធិក្នុងការដេញថ្លៃ ហើយការផ្លាស់ប្តូរបែបនេះនឹងតម្រូវឱ្យមានការយល់ព្រមពីរដ្ឋាភិបាលដែលផ្តល់ការព្រួយបារម្ភលើច្បាប់ប្រកួតប្រជែងផងដែរ។
ដោយមានការខឹងសម្បារជាបន្តបន្ទាប់ពីសំណាក់អ្នកគាំទ្រនៅក្នុងវិស័យបាល់ទាត់ក្នុងការប៉ុនប៉ងមិនបានសម្រេចរបស់ក្លិបធំៗចំនួន៦ក្នុងលីគ Premier League ដើម្បីចូលរួមក្នុងពានរង្វាន់ European Super League នោះ ការប្រកួតទាំងអស់នឹងបានអនុញ្ញាតលក់សិទ្ធិឯកជនឲ្យប្រព័ន្ធផ្សព្វផ្សាយខាងលើ។
អស់រយៈពេលជិត៣០ឆ្នាំមកហើយការកើនឡើងយ៉ាងខ្លាំងនៃតម្លៃសិទ្ធិផ្សាយរបស់ខ្លួនបានជំរុញឱ្យថ្លៃឈ្នួលផ្ទេរ និងប្រាក់ឈ្នួលរបស់កីឡាករក្នុងក្របខ័ណ្ឌ Premier League មានប្រជាប្រិយភាពកាន់តែខ្លាំង។ ប៉ុន្តែលីកនេះបានរងសម្ពាធកាន់តែខ្លាំងឡើងពីការប្រកួតដើម្បីបែងចែកប្រាក់ចំណូលបន្ថែមទៀតនៃប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ។
កាលពីឆ្នាំមុនក្របខ័ណ្ឌ Premier League បានលុបចោលប្រព័ន្ធត្រួតពិនិត្យដ៏ចម្រូងចម្រាសមួយសម្រាប់ការប្រកួត ចំពេលដែលអ្នកគាំទ្រមានការគាំទ្រជាថ្មីម្តងទៀតដែលជាការពង្រឹងក្តីបារម្ភចំពោះចំណង់ចំណូលចិត្តអ្នកទស្សនាចំពោះសកម្មភាពផ្សាយបន្តផ្ទាល់ពីបាល់ទាត់ក្នុងស្រុករបស់ខ្លួន ៕
ដោយ ៖ ភារៈ