ព័ត៌មានទាន់ហេតុការណ៍៖

អូស្រ្តាលីនឹងចាក់វ៉ាក់សាំង COVID-19 ឲ្យបានលឿនសម្រាប់អត្តពលិកអូឡាំពិករបស់ខ្លួន

ចែករំលែក៖

គណៈកម្មាធិការអូឡាំពិករបស់អូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសានេះបានសាទរចំពោះការសម្រេចចិត្តដើម្បីចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ឲ្យបានលឿនសម្រាប់អត្តពលិករបស់ខ្លួនដែលធ្វើដំណើរទៅព្រឹត្តិការណ៍កីឡាអូឡាំពិក ។

រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសកាលពីល្ងាចថ្ងៃពុធថា កីឡាករ និងបុគ្គលិកប្រមាណ២.០០០នាក់នឹងទទួលបានការចាក់វ៉ាក់សាំងមុនពេលធ្វើដំណើរទៅប្រកួតដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Greg Hunt បានមានប្រសាសន៍ថា “យើងចង់ឃើញអត្តពលិករបស់យើងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូដើម្បីប្រកួតប្រជែង ហើយបន្ទាប់មកវិលត្រឡប់ទៅកាន់ប្រទេសអូស្រ្តាលីដោយសុវត្ថិភាព” ។

នាយកប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអូស្រ្តាលីលោក Matt Carroll បានស្វាគមន៍ចំពោះព័ត៌មាននេះថា ជាការធូរស្បើយយ៉ាងខ្លាំងដល់អត្តពលិក និងមន្ត្រីនានាដូចជារូបលោកផ្ទាល់ដែលនឹងទៅប្រកួតកីឡាអូឡាំពិក។

លោកបានមានប្រសាសន៍ថា “វាជាដំណឹងដ៏អស្ចារ្យសម្រាប់អត្តពលិក ព័ត៌មានដ៏អស្ចារ្យសម្រាប់មន្រ្តី ដោយទទូចថា ការចូលរួមរបស់អត្តពលិកនឹងមិនមានបន្ទុកលើពិធីសារសាធារណៈឡើយ”។

ប្រទេសអូស្រ្តាលីមានភាពយឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងចំនួនប្រជាជនរបស់ខ្លួនជាង២៥លាននាក់ដោយមានវ៉ាក់សាំងតិចជាង២លានដូសត្រូវបានបញ្ជាទិញបន្តបន្ទាប់។ ការសម្រេចផ្តល់អាទិភាពដល់អត្តពលិកអូឡាំពិកបានជំរុញឱ្យមានប្រតិកម្មតិចតួចនៅលើបណ្តាញសង្គមដោយអ្នកប្រើប្រាស់មួយចំនួនមិនសប្បាយចិត្តដែលគ្រូ និងបុគ្គលិកថែទាំសុខភាពមួយចំនួននៅតែរង់ចាំទទួលការចាក់វ៉ាក់សាំងមុនគេ ។

គោលដៅនៃការជម្រុញប្រជាជនទាំងមូលនៅខែកញ្ញា ឬខែតុលាទំនងជាត្រូវបានខកខាន ហើយប្រជាជនដែលងាយរងគ្រោះមួយចំនួនដូចជាអ្នករស់នៅក្នុងការមើលថែមនុស្សវ័យចំណាស់ក៏មិនទាន់ត្រូវបានទទួលថ្នាំវ៉ាក់សាំងពេញលេញផងដែរ។

រដ្ឋមន្រ្តីក្រសួងកីឡាលោក Richard Colbeck បានមានប្រសាសន៍ថា “ខណៈដែលប្រជាជនអូស្រ្តាលីដែលងាយរងគ្រោះនៅតែជាអាទិភាពដាច់ខាតនៅពេលការចាក់វ៉ាក់សាំងនៅតែបន្ត គណៈរដ្ឋមន្រ្តីជាតិយល់ពីសម្ពាធដែលអត្តពលិកមានសមត្ថភាពខ្ពស់របស់យើងបានជួបប្រទះនៅពេលដែលកីឡាអូឡាំពិកខិតជិតមកដល់” ៕ ដោយ ៖ ភារៈ


ចែករំលែក៖