ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ១០០គ្រាប់ត្រូវគេប្រទះឃើញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានរាយការណ៍ថា នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១នេះប្រជាកសិករម្នាក់នៅពេលដែលកំពុងភ្ជួរដីធ្វើចម្ការក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់កប់ក្នុងដីនៅទីតាំង២ផ្សេងគ្នា ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

   ហើយគ្រាប់យុទ្ធភ័ណ្ឌជាច្រើនប្រភេទដែលប្រជាពលរដ្ឋភ្ជួរដីប្រទះឃើញនាពេលនេះសរុបចំនួន ៩៤គ្រាប់ ដែលក្នុងនោះមាន! ប្រភេទគ្រាប់ M៧៩ ចំនួន ២៣គ្រាប់, គ្រាប់បែកមានដងឈើចំនួន ០១គ្រាប់, ប្រភេទគ្រាប់បែក៦៧ចំនួន ០១គ្រាប់, គ្រាប់១២,៧ ចំនួន ១៥គ្រាប់ និងប្រភេទគ្រាប់ RPK ចំនួន ៥៤គ្រាប់ផងដែរ។

   លោកវរសេនីយ៍ឯក ប៉ាង ហៀង បានបន្តថា÷ គ្រាប់យុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះខាងលើនេះ វាបានកប់នៅក្នុងដីចម្ការដែលទើបនឹងភ្ជួរថ្មី ហើយសុទ្ធសឹងជាគ្រាប់នៅមានប្រសិទ្ធភាពនៅឡើយ ហើយវាជាប្រភេទដែលនៅសេសលស់តាំងពីសម័យសង្គ្រាមមកម្លេះ។ 

ក្រោយការប្រទះឃើញភ្លាមៗលោកបានទំនាក់ទំនងទៅកាន់មន្ត្រីអង្គភាពកំចាត់មីន HALO TRUST ហើយដើម្បីរំដោះយកចេញនិងរង់ចាំពេលវេលាដើម្បីធ្វើការដុតកំទេចចោល៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖