ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ៖ មិនហត់នឿយអីទេ ឲ្យតែជនរួមជាតិចៀសផុតពីជំងឺក៏កាចសាហាវនេះ !

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១  ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ៕

ដោយ ៖ សិលា


ចែករំលែក៖