ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោកឌី វិជ្ជា ប្រធាន ស ស យ កខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា យកអំណោយគ្រឿងឧបភោគបរិភោគផ្ដល់ជូនលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក កៅសំអាន ក្រុមការងារ ស ស យ ក ខេត្តបានចុះសួរសុខទុក្ខនិងនាំយកអំណោយគ្រឿងឧបភោគបរិភោគ របស់ លោក ឌី វិជ្ជាប្រធាន ស ស យ កខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់ ជូនលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អ៊ិន សារុន ស្ថិតនៅឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀងនារសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២១។

ក្នុងឱកាសនោះក៏មានការចូលរួមពីលោក នួន លីហួននិងក្រុមការងារ ស ស យ ក ខេត្តផងដែរ។

លោក កៅ សំអាន ក្រុមការងារ ស ស យ ក ខេត្តបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឌី វិជ្ជា ប្រធាន ស ស យ កខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ដែលតែងតែគិតគូដល់លោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អ៊ិន សារុន ជានិច្ច។

លោកបន្តថា អំណោយដែលផ្ដល់ជូននាពេលនេះរួមមាន៖

– អង្ករ ចំនួន១បាវស្មើរ៥០គីឡូក្រាម

-ត្រីខ១យួរ មី១កេស

-ទឹកស៊ីអុីវ១យួរ ទឹកត្រី១យួរ ភេជ្ជៈ ១កេស

– ភួយ២ ម៉ាស់២ប្រអប់ ជែលលាងដៃ ២ដប និងថវិកាមួយចំនួនផងដែរ។

លោកបន្តថាទោះបីខេត្តស្វាយរៀង រយៈពេលប៉ុន្មានថ្ងៃនេះពុំបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីក៏ដោយប៉ុន្តែមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែបន្តគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល និងអាជ្ញាធរដែនដីក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ឱ្យបានខ្លាំងក្លាបន្តទៀត ពិសេសត្រូវពាក់ម៉ាស់ នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល និងរួមគ្នាកាត់ផ្ដាច់ ឬសគល់នៃការចម្លងជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ក្នុងឱកាសនោះលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អ៊ិន សារុន មានចិត្តសប្បាយរីករាយនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឌី វិជ្ជា ប្រធាន ស ស យ កខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ដែលបានផ្ដល់អំណោយគ្រឿងឧបភោគបរិភោគដល់រូបគាត់នាថ្ងៃនេះនិងជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖