សារព័ត៌មាន Sputnik បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រុស្ស៊ីដែលបានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ី និងឡាវ បានសម្រេចធ្វើសមយុទ្ធរួមគ្នា មានឈ្មោះថា Laros-2021 នៅខែសីហាឆ្នាំ២០២១ខាងមុខនេះ ។ សមយុទ្ធមានយុទ្ធសាស្ត្រប្រឆាំងក្រុមភេរវកម្ម។
នៅក្នុងការធ្វើសមយុទ្ធរួមនោះ ប្រទេសទាំងពីរនឹងប្រើប្រាស់យុទ្ធសាស្ត្រផ្សេងគ្នា ដើម្បីកម្ចាត់ក្រុមភេរវកម្ម។ នេះជាលើកដំបូង ដែលរុស្ស៊ីនិងឡាវធ្វើសមយុទ្ធ ដោយមានការចូលរួមពីកងពលរថក្រោះ ហើយសមយុទ្ធធ្វើឡើងនៅក្នុងទឹកដីរុស្ស៊ី។
ភាគីពាក់ព័ន្ធ បានព្រមព្រៀងគ្នា ទៅលើទីតាំងនិងយុទ្ធសាស្ត្រនៃការធ្វើសមយុទ្ធ។ ក្រៅពីនេះក៏បានពិភាក្សាទៅលើការផ្តល់ជំនួយសុខាភិបាល និងឯកសារធ្វើដំណើរ របស់កម្លាំងទាហានឡាវទៅកាន់ទឹកដីរុស្ស៊ីផងដែរ។
នៅក្នុងឆ្នាំ២០១៩ កម្លាំងទាហានរុស្ស៊ីនឹងឡាវបានធ្វើសមយុទ្ធជាលើកដំបូង មានឈ្មោះថា Laros-2019 នៅទីតាំងហ្វឹកហាត់ Ban Peng ក្នុងប្រទេសឡាវ ដោយមានការចូលរួមពីកម្លាំងទាហានប្រទេសទាំងពីរ ៥០០នាក់៕ ដោយ៖ ធីរីណា