ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវទទួលអំណោយជាសម្ភារការពារជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ លោក ហាក់ ប៊ុនធឿន និងលោកស្រី ស្រី តូច តាមរយៈ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បាននាំយកអំណោយជាសប្បុរសធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៧២គ្រួសារ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដោយក្នុងម្នាក់ៗ ទទួលបាន៖
-អង្ករ ១០គីឡូក្រាម
-ត្រីខ ១០កំប៉ុង
-សាច់ក្រក ០១គីឡូក្រាម
-មី ០១កេស

លោកហ៊ាង ថារ៉េត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ លោក ហាក់ ប៊ុនធឿន និងលោកស្រី ស្រី តូច ដែលបានផ្តល់ជំនួយជួយដល់អធិការដ្ឋាននៅពេលនេះសម្រាប់យកទៅប្រើប្រាស់ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ដែលកំពុងវាយលុកក្នុងរាជធានីក៏ដូចជាតាមបណ្តខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាយើង៕

ដោយ៖ ជីណា


ចែករំលែក៖