ភ្នំពេញ៖ សូមសាធារណជន កុំមានការយល់ច្រឡំអោយសោះ គឺក្រុមហ៊ុនវីរៈ ប៊ុនថាំ មកដល់ពេលនេះគ្មានបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុនមានកូវីដ-១៩ទេ រួមទាំងអ្នកបើកបរផងដែរ។
នេះយោងតាម សេចក្តីជូនដំណឹង របស់ក្រុមហ៊ុន ដែលអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”ទទួលបាននៅព្រលប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីជូនដំណឹង របស់ក្រុមហ៊ុនបានបញ្ជាក់ថា, មកដល់ពេលនេះគ្មានបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុនមានជំងឺកូវីដ-១៩ទេ រួមទាំងអ្នកបើកបរផងដែរ សូមកុំមានការយល់ច្រលំ និងព័ត៌មានមិនពិតទាំងឡាយ។
ក្រុមហ៊ុនវីរៈ ប៊ុនថាំបើកដំណើរការជាធម្មតាសម្រាប់សាខាទាំង ៤ក្នុងទីរួមខេត្តបាត់ដំបងក្នុងថ្ងៃនេះ!!
ក្រុមហ៊ុនវីរៈ ប៊ុនថាំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរមានសមត្ថកិច្ច និងអភិបាលខេត្តដែលបានធ្វើតេស្តយកសំណាកពីបុគ្គលិកសាខាក្នុងទីរួមខេត្តបាត់ដំបង និងបន្ទាត់ព្រំដែនខេត្តប៉ៃលិនរបស់ក្រុមហ៊ុនហើយលទ្ធផលគឺអវិជ្ជមានទាំងអស់រួមទាំងអ្នកបើកបរផងដែរ!
សូមបញ្ជាក់ថា ៖ សម្រាប់អ្នកបើកបរខាងលើពុំមានឆ្លងជំងឺកូវីដ-១៩ ឡើយ ហើយគាត់បើកបរតែពីក្រុងប៉ោយប៉ែត ទៅខេត្តប៉ៃលិនតែប៉ុណ្ណោះ ពុំមានការពាក់ព័ន្ធជាមួយនឹងរាជធានី-ខេត្តផ្សេងៗនោះទេ! ៕
ដោយ ៖ សិលា