ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីសម្រេចថ្មី ដើម្បីឈានទៅបញ្ចប់ការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីសម្រេចថ្មី ដើម្បីឈានទៅបញ្ចប់ការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៦ ឧសភា ឆ្នាំ២០២១តទៅ ដោយជំនួសមកវិញនូវវិធានការថ្មី សំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

កិច្ចប្រជុំបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្រោមអធិបតីភាព លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល៕

ដោយ ៖ សិលា


ចែករំលែក៖