ក្រុមអ្នកគាំទ្រក្រុមបិសាចក្រហមបានជំរុញឱ្យសហប្រធានក្លិបលោក Joel Glazer ចូលរួមជាមួយអ្នកគាំទ្រដើម្បីចៀសវាងការតវ៉ាម្តងទៀតនៅ Old Trafford កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃចន្ទ ទី៣ ខែឧសភាម្សិលមិញ។
ការប្រកួតលីគកំពូលរបស់អង់គ្លេស គឺក្រុម Manchester United ប្រកួតជាមួយក្រុមហង្សក្រហម Liverpool ត្រូវបានបញ្ឈប់បន្ទាប់ពីអ្នកគាំទ្រប្រមាណ២០០នាក់បានផ្ទុះការតវ៉ាដោយបានចូលទីលានប្រកួត។ ក្រុមអ្នកគាំទ្របានធ្វើបាតុកម្មប្រឆាំងនឹងគ្រួសារ Glazers ថាបានជំរុញឱ្យក្លិបជំពាក់បំណុលគេ និងធ្លាក់ចុះប្រជាប្រិយភាព។
អ្នកគាំទ្របានសរសេរនៅក្នុងលិខិតចំហថា “គ្មានសមាជិកណាម្នាក់នៃគ្រួសារ Glazer ធ្លាប់មានការសន្ទនាជាមួយយើងទេ”។
អ្នកគាំទ្រមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ក្រុមបិសាចក្រហមរួមជាមួយក្លិបចំនួន៥ក្នុងលីគកំពូលអង់គ្លេសដើម្បីចូលរួមប្រកួតពានរង្វាន់ European Super League (ESL) កាលពីខែមុន។
ជាមួយគ្នានេះលោក Joel Glazer បានសុំទោសដោយមិនទទួលខុសត្រូវក្នុងនាមក្លិបចំពោះការចូលរួមរបស់ពួកគេនៅក្នុង ESL ប៉ុន្តែអ្នកគាំទ្របាននិយាយថា ពួកគេគ្មានការជឿជាក់លើម្ចាស់ក្លិបនេះឡើយ។
នេះជាលើកទី១ ហើយដែលការប្រកួតក្របខ័ណ្ឌ Premier League ត្រូវបានពន្យារពេលដោយសារការតវ៉ារបស់អ្នកគាំទ្រ។
ប៉ូលិសបាននិយាយថា មន្រ្តីពីរនាក់បានរងរបួសកំឡុងពេលតវ៉ានៅខាងក្រៅដី។ ជាមួយគ្នានេះអ្នកគាំទ្រអះអាងថា “យើងគាំទ្រសិទ្ធិរបស់អ្នកគាំទ្រក្នុងការតវ៉ាដោយស្របច្បាប់។ ទោះបីយើងមិនបានធ្វើសាក្សីដោយផ្ទាល់នូវអំពើបែបនេះក៏ដោយជាការពិតយើងមិនអត់អោនចំពោះអំពើហិង្សាណាមួយឡើយ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងចង់ឲ្យរឿងនេះបន្តទេ។
សមាគមកីឡាបាល់ទាត់អង់គ្លេសនឹងនិយាយទៅកាន់ក្លិប Man United, Premier League និងអាជ្ញាធរ ដើម្បីរកឱ្យឃើញនូវអ្វីដែលបានកើតឡើងនិងហេតុផលសម្រាប់ព្រឹត្តិការណ៍នេះ។
ក្រុមអ្នកគាំទ្របានដាក់ចេញនូវផែនការ៤ចំណុចដែលជឿជាក់ថានឹងផ្តល់ផ្លូវឆ្ពោះទៅមុខសម្រាប់ទាំងអស់គ្នា។ ការស្នើសុំឱ្យក្លិបចូលរួមក្នុងការពិនិត្យឡើងវិញដែលដឹកនាំដោយអ្នកគាំទ្ររបស់រដ្ឋាភិបាលលើអភិបាលកិច្ចក្លិបហើយតែងតាំងប្រធានក្រុមប្រឹក្សាភិបាលឯករាជ្យមួយ។ ពួកគេក៏ចង់ឲ្យក្លិបធ្វើការ និងពិគ្រោះជាមួយអ្នកកាន់សំបុត្រលើការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ណាមួយនៅក្នុងក្លិប ៕ ដោយ៖ ភារៈ