ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកគិរីវង់ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ដែលជាករណីក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ចែករំលែក៖

ខេត្តតាកែវ៖ រដ្ឋបាលស្រុកគិរីវង់ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ទាំងអស់ឱ្យបានជ្រាប ថា៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នៅភូមិព្រាល ឃុំសោម ស្រុកគិរីវង់ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ដែលជាករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះ៖

១.ឈ្មោះ ហន ចាស់ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រាល ឃុំសោម ស្រុកគិរីវង់។
២.ឈ្មោះ ពៅ ម៉ាល័យ ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិព្រាល ឃុំសោម ស្រុកគិរីវង់ ។

រដ្ឋបាលស្រុកគិរីវង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោល ជាមួយអ្នកជម្ងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូល រួមយកសំណាកនៅមណ្ឌលសុខភាពសោម ឬមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ព្រមទាំងដាក់ខ្លួន ឱ្យនៅ ដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាពដូចជា៖ ក្តៅខ្លួន ឈឺក ក្អក ត្រូវប្រញាប់រួសរាន់រាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិតឬទំនាក់ទំនងផ្ទាល់ តាម រយៈទូស័ព្ទលេខ៖ ០១២ ៣១២ ៨៨៦/០៩២ ៦៨០ ៥១៨/០៨៩ ៦៦៩ ៦២១/០៧០ ៧០០ ៥៧៨។
រដ្ឋបាលស្រុកសង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តឱ្យបាន ខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “ ៣ការពារ និង៣កុំ” របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖