ព័ត៌មានទាន់ហេតុការណ៍៖

ការប្រព្រឹត្តបទល្មើស ស្មើនឹងឈាមស្រែកស្បែកហៅ ទីបំផុត ,សមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាប់ ឃាត់ខ្លួន ក្រុមគ្រួសារ លោកតា សឿន ខង មេឃុំតាឡាត ចំនួន៣នាក់ ក្នុងចំណោម ១២ នាក់ ពាក់ព័ន្ធករណី ប្រើអំពើហិង្សាដោយចេតនា លើស្ត្រីមានផ្ទៃពោះ បណ្ដាលឲ្យស្លាប់ កូនក្នុង ផ្ទៃ យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចនគរបាលប្រាប់អោយដឹងថា, នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តការអង្កេតតាមរកចាប់ អ្នកពាក់ព័ន្ធចំនួន៩នាក់បន្ថែមទៀត។
សមត្ថកិច្ច នគរបាល បានបញ្ជាក់ថា, ករណីនេះ ក្រុមគ្រួសារលោកតាសឿន ខង មេឃុំ តាឡាត បានធ្វើសកម្មភាពប្រើអំពើហិង្សា លើស្ត្រីមានផ្ទៃពោះ ឈ្មោះ វី ដួង នៅចំណុចក្រឡាពុះ ភូមិស្វាយរៀងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១កន្លងទៅ បណ្ដាលឲ្យស្ត្រីរងគ្រោះ រងរបួស រហូតដល់កូនបានស្លាប់នៅក្នុងផ្ទៃពោះ។
បច្ចុប្បន្នក្រុមគ្រូពេទ្យ ខេត្តស្ទឹងត្រែងបានជួយសង្គ្រោះ ធ្វើការវះកាត់ យកកូនចេញ ពីស្ត្រីរងគ្រោះមានផ្ទៃពោះដោយជោគជ័យ ប៉ុន្តែសមត្ថកិច្ចបានបន្តនីតិវិធី ស្វែងរកជនពាក់ព័ន្ធដើម្បីយកមកផ្តន្ទាទោស ៕

ដោយ ៖ សិលា


ចែករំលែក៖