ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
កន្លងមក ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានី និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២១។ ការបិទខ្ទប់រយៈពេល ១៤ ថ្ងៃនេះ បានជួយកាត់ផ្ដាច់ការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំ និងល្បឿនលឿន នៃជំងឺនេះក្នុងសហគមន៍ក្នុងភូមិសាស្ត្របិទខ្ទប់ ព្រមទាំងកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀត នៅទូទាំងប្រទេស ជាពិសេស បានបង្កលក្ខណៈដល់អាជ្ញាធរមានសមត្ថកិច្ចអាចខ្ចប់ការឆ្លងរាលដាលនៃជំងឺនេះ ឱ្យស្ថិតនៅដាច់ដោយដុំៗ ទៅតាមភូមិសាស្ត្រនីមួយៗ។ ផ្អែកលើស្ថានភាពថ្មីនេះ រាជរដ្ឋាភិបាលបានសម្រេច បន្តការបិទខ្ទប់ភូមិសាស្ត្រខាងលើនេះរយៈពេល ៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយបានធ្វើការបែងចែកភូមិសាស្ត្របិទខ្ទប់ជា ៣ ក្នុងនោះរួមមាន “តំបន់ក្រហម សម្រាប់ភូមិសាស្ត្រដែល មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍, “តំបន់លឿងទុំ” សម្រាប់ភូមិសាស្ត្រដែលមាន ការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង “តំបន់លឿង” សម្រាប់ភូមិសាស្ត្រដែលមាន ការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ទន្ទឹមនេះ ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ក៏ដូចជាដើម្បីធានាស្ថិរភាពនៅក្នុង ដំណើរការជាប្រក្រតីផ្នែកសង្គម និងសេដ្ឋកិច្ច ព្រមទាំងដើម្បីបិទបញ្ចប់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺនេះនៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជានៅតាមបណ្តាខេត្តដទៃផ្សេងទៀត រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និង មធ្យោបាយសរុបរបស់ជាតិ ដើម្បីជំរុញការចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅឱ្យបានគ្រប់រូប សំដៅបង្កើតឱ្យមានភាព សហគមន៍ (Heard Immunity) ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ដោយផ្អែកលើបរិការណ៍ដូចបានរៀបរាប់ខាងលើនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយ ប្រគល់សមត្ថកិច្ចជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
ក្នុងការដាក់ចេញវិធានការសមស្របនិងចាំបាច់នានា ដើម្បីឆ្លើយតបបានទាន់ពេលវេលាទៅនឹងស្ថានភាពវិវត្តន៍ ជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និងដោយត្រូវ អនុវត្តស្របតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត និងអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការរដ្ឋបាលដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ជាមួយគ្នានេះ បន្ថែមលើសេចក្តីណែនាំនានាដែលចេញដោយរាជរដ្ឋាភិបាលនាពេលកន្លងមកដើម្បី ពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល សូមធ្វើ ការណែនាំបន្ថែមដល់ក្រសួងស្ថាប័នមានសមត្ថកិច្ច ព្រមទាំងគណៈអភិបាលរាជធានី ខេត្ត នូវវិធានការចាំបាច់ មួយចំនួន ដូចខាងក្រោម៖
១- គណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបន្តសម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់ នានាដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការជំរុញការអនុវត្ត “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ឱ្យបានលឿន និងឆាប់រហ័ស ក្នុង រយៈពេលដ៏ខ្លី សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅឱ្យបានគ្រប់រូប នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងទីប្រជុំជនធំៗនៃខេត្តកណ្តាលដែលមានមនុស្សច្រើនកុះករធ្វើការនិងរស់នៅ ដោយធានា ឱ្យបាននូវរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃ កិច្ចដំណើរការនេះ។ ទន្ទឹមនេះ គណៈអភិបាលនៃបណ្តាខេត្តផ្សេងទៀត ក៏ត្រូវត្រៀមលក្ខណៈដូចគ្នានេះផងដែរ ដើម្បីចូលរួមជំរុញការអនុវត្ត “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ឱ្យបានលឿន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព សម្រាប់ភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ។
២- ការបិទខ្ទប់ផ្នែកណាមួយនៃភូមិសាស្ត្រដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីកាត់ផ្តាច់ ការឆ្លងរាលដាលនៃជំងឺនេះទាំងនៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទៅតំបន់ផ្សេងទៀត គណៈអភិបាល រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការដាក់ចេញវិធានការចាំបាច់ និងសមស្របនានាឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ ក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ។ ការបិទខ្ទប់អាចកំណត់ជា “តំបន់ក្រហម” សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាលធ្ងន់ធ្ងរន ជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង/ឬ “តំបន់លឿងទុំ” សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លងរាលដាល មធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង/ ឬ “តំបន់លឿងៗ សម្រាប់ភូមិសាស្ត្រដែលមានកម្រិតនៃការឆ្លង រាលដាលស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅ ក្នុងភូមិសាស្ត្រមួយចំនួនដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន គណៈអភិបាលរាជធានី ខេត្ត អាចកំណត់តំបន់ ណាមួយដែលមានការឆ្លងកម្រិតស្រាលនៃជំងឺកូវីដ ១៩ ក្នុងលក្ខណៈ “តំបន់លឿង ដើម្បីអនុវត្តវិធានការ ចាំបាច់នានាឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រនេះ ប៉ុន្តែ អាចអនុញ្ញាតឱ្យមានការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់តំបន់នេះទៅតំបន់ផ្សេងបាន។
៣- ក្នុងការសម្រេចដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រណាមួយ, គណៈអភិបាលរាជធានី ខេត្ត ត្រូវ យកចិត្តទុកដាក់ក្នុងការពង្រឹងការត្រួតពិនិត្យការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្របិទខ្ទប់នោះ ជាពិសេស តំបន់ក្រហម” និង “តំបន់លឿងទុំ” ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។
៤- ក្នុងការសម្រេចដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រណាមួយ គណៈអភិបាលរាជធានី ខេត្ត ត្រូវ ត្រៀមបម្រុងទុកជាមុន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ធានាឱ្យមានការផ្គត់ផ្គង់ស្បៀង ចូលក្នុងភូមិសាស្ត្របិទខ្ទប់ និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ និងមាន ការលំបាកក្នុងជីវភាពនៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុង តំបន់ក្រហម”។ ក្នុងករណីមាន តម្រូវការចាំបាច់ និងបន្ទាន់ គណៈអភិបាលរាជធានី ខេត្ត អាចស្នើសុំជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។
៥- គណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការអនុវត្តតាមសេចក្ដីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ជាពិសេស ការពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន សម្រាប់អ្នកដំណើរដែលចេញមកពីតំបន់ដែលមានការផ្ទុះឆ្លងរាលដាល ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការ ពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព, ការពង្រឹងវិធានការធ្វើ ចត្តាឡីស័កចំពោះអ្នកដំណើរដែលវិលត្រឡប់ទៅរស់នៅ ឬស្នាក់នៅរយៈពេលវែងនៅក្នុងភូមិសាស្ត្រដែល ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៦- អាជ្ញាធរមានសមត្ថកិច្ចដែលគ្រប់គ្រងការចេញ-ចូលតាមច្រកទ្វារព្រំដែន ទាំងព្រំដែនគោក ទាំងព្រំដែនទឹក និងច្រកទ្វារចេញ-ចូលតាមផ្លូវអាកាស និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីចាត់វិធានការម៉ឺងម៉ាត់ ក្នុងក្របខណ្ឌសមត្ថកិច្ចរៀងៗខ្លួន ជាពិសេស ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរកមេរោគកូរីដ-១៩ និងការពង្រឹងវិធានការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការការនាំចូលពីក្រៅប្រទេសនូវមេរោគកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនប្រភេទថ្មី។
៧- គណៈអភិបាលរាជធានី ខេត្ត ដែលពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដាក់ចេញរួមគ្នានូវ វិធានការចាំបាច់នានាដែលត្រូវអនុវត្តក្នុងភូមិសាស្ត្ររាជធានី ខេត្ត ដែលមានព្រំប្រទល់ជាប់គ្នា សំដៅគ្រប់គ្រង តំបន់ដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឬដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺនេះក្នុងភូមិសាស្ត្រ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។
៨- គណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ ឬដាក់ចេញវិធានការរឹតត្បិត ឬ ហាមឃាត់សម្រាប់ការជួបជុំ និងសកម្មភាពការងារ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដូចជា អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន និងសួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា, ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត, រោងសម្ដែងសិល្បៈ, សារមន្ទីរ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា និងសកម្មភាពការងារ ឬអាជីវកម្ម ផ្សេងទៀត ដោយរួមទាំងការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។
៩- គណៈអភិបាលរាជធានី ខេត្ត ត្រូវពិនិត្យរៀបចំដាក់ចេញបម្រាមគោចរពីចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) សម្រាប់ភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែ ត្រូវ យកចិត្តទុកដាក់ធានាឱ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ ការធ្វើ ដំណើររបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់, ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ, ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ, សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត,សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើ ឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រផ្សេងទៀត, ស្ថានីយ៍ប្រេងឥន្ធនៈ- ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់ , ការបំពេញ កាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃទៀត។
១០- គណៈអភិបាលរាជធានី ខេត្ត ត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និង សណ្តាប់ធ្នាប់ នៅតាមទីកន្លែងដែលអាចមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ , ភោជនីយដ្ឋាន -អាហារដ្ឋាន និងទីតាំងអាជីវកម្មផ្សេងទៀត ព្រមទាំងទីតាំងរៀបចំកម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្ដនានា និងត្រូវហាមឃាត់ មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬដែលមិនធានាបាននូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
១១- គណៈអភិបាលរាជធានី ខេត្ត ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកនូវរាល់ទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅពេលដែលទីតាំងនៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្មនោះ ជាពិសេស ផ្សារ និង ទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន – អាហារដ្ឋាន ត្រូវបានរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែងតែចំពោះទីតាំងសកម្មភាពការងារដែលចាំបាច់បំផុតសម្រាប់ បម្រើឱ្យភូមិសាស្ត្ររបស់ខ្លួន ឬបម្រើឱ្យផលប្រយោជន៍ទូទៅ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត , សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍ , សេវាសង្គ្រោះបន្ទាន់ , , សេវាសុខាភិបាល, ឱសថស្ថាន, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខាវេជ្ជសាស្ត្រផ្សេងទៀត ព្រមទាំងទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា បន្ទាប់ពី អាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការផ្នែកសុខាភិបាលរួចរាល់ ក្នុងការកំណត់អ្នកពាក់ព័ន្ធដែលត្រូវយក សំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ក។ ដោយឡែក ចំពោះទីតាំងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្ត តាមចំណុចទី១២ នៃសេចក្ដីណែនាំនេះ។
១២- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ដោយមានការពិគ្រោះ យោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងបន្ទាប់ពីមានការសម្រេចជាគោលការណ៍ពីរាជរដ្ឋាភិបាល ត្រូវរួមគ្នា ចេញសេចក្តីណែនាំអំពីវិធានការចាំបាច់នានាដែលត្រូវអនុវត្តចំពោះរោងចក្រ សហគ្រាស ជាពិសេសរោងចក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលត្រូវបានរកឃើញថា មានការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
១៣- គណៈអភិបាលរាជធានី ខេត្ត ត្រូវចាត់វិធានការចាំបាច់នានាក្នុងភូមិសាស្ត្រដែលស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាឱ្យបាននូវការគោរព និងអនុវត្តនូវវិធានការសុខាភិបាលនានាដើម្បីប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវវិធានការ “៣ ការពារ ៣ កុំ” នៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមផ្សារ , ទីកន្លែងលក់ទំនិញដែលមិនរៀបរយ, វត្តអារាម, វិហារសាសនា និងទីតាំងផ្សេងទៀតដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។ ទន្ទឹមនេះ គណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អប់រំ ប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីចៀសវាងការរើសអើងចំពោះអ្នកដែលមកពីតំបន់មានការឆ្លងរាលដាល ជំងឺកូវីដ -១៩ ឬអ្នកមានផ្ទុកមេរោគកូវីដ-១៩។
១៤- សម្រាប់ភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ – ១៩ ក្រសួងស្ថាប័នមានសមត្ថកិច្ច និងគណៈអភិបាលរាជធានី ខេត្ត ត្រូវបង្កើនកិច្ចសហការដើម្បីចាត់វិធានការចាំបាច់នានាឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ក្នុងក្របខណ្ឌសមត្ថកិច្ចរៀងៗខ្លួន សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ នេះទៅតំបន់ផ្សេងទៀត ដោយត្រូវអនុវត្តស្របតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ និងអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ព្រមទាំង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានផ្សេងទៀត ជាអាទិ៍ ការបិទខ្ទប់ទីកន្លែង តំបន់ ឬភូមិសាស្ត្រដែលមាន ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬការកាត់ផ្ដាច់ការធ្វើដំណើរចេញ-ចូលតំបន់នោះ, ការរឹតត្បិត ឬ ការហាមឃាត់ការជួបជុំ និងការប្រមូលផ្តុំមនុស្សដែលសកម្មភាពនេះអាចបណ្តាលឱ្យមានការឆ្លងរាលដាលន ជំងឺកូវីដ-១៩ , ការហាមឃាត់ ឬការកម្រិតការធ្វើសកម្មភាពការងារឬមុខរបរដែលជាហានិភ័យ ឬជាប្រភពនៃ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, បម្រាមគោចរ ប្រយោលជាមួយអ្នកមានផ្ទុកមេរោគកូវីដ-១៩ វិធានការធ្វើចត្តាឡីស័ក និងការព្យាបាល។ , ការកំណត់និងស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយ , វិធានការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩, ការពង្រឹងទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន គណៈអភិបាលរាជធានី៕
ដោយ៖ សុខ ខេមរា