ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណ អ្នកឆ្លងកូវីដ១៩ ចំនួន៥១ នៅថ្ងៃទី៤ ខែឧសភានេះ សាហាវជំងឺមួយនេះនៅគ្រប់ទីកន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រលប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងពីបង្ហាញអត្តសញ្ញាណ អ្នកឆ្លងកូវីដ១៩ ចំនួន៥១ នៅថ្ងៃទី៤ ខែឧសភានេះ សាហាវជំងឺមួយនេះនៅគ្រប់ទីកន្លែង ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៥១នាក់ ដែលមានរាមនាមតាមតារាង។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់ លោក លោកស្រី ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញ៉ាប់រួសរាន់ទៅ ផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅទីតាំងដែលអាជ្ញាធរមូលដ្ឋានបានរៀបចំនៅរៀងរាល់ម៉ោង ធ្វើការ រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវ តាម បទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅ យ៉ាងតិច២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នា នោះ បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់និងកាតព្វកិច្ចការគម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់បំផុត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖