ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅស្រុកអន្លង់វែង ចំនួន០៥នាក់បានពុលនំប៉័ង ដឹកលក់តាមម៉ូតូ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃពុធ០៩រោចខែពិសាខឆ្នាំឆ្លូវ ត្រីស័ក ព. ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ ពលរដ្ឋចំនួន០៥នាក់ ដែលកំពុងធ្វើការងារជុំគ្នា ហត់នឿយអស់កំលាំង បាននាំគ្នាទិញនំប៉័ងដឹកលក់តាមម៉ូតូ យកមកទទួលទាន ដើម្បីយកកំលាំងធ្វើការងារបន្ដទៀត ស្រាប់តែហូបបានមួយម៉ោងកន្លះ ពលរដ្ឋទាំង៥នាក់មានអាការ:មិនស្រួលទន់ដៃទន់ជើងអស់កំលាំង នាក់ខ្លះរាក ខ្លះទៀតក៏ក្អួតចង្អោរ ។

ហេតុការណ៍​នេះបានកើតឡើងនៅ ថ្ងៃទី០៤ ខែឧសភា  ឆ្នាំ២០២១ ស្ថិតនៅភូមិអូរតាម៉ែង ឃុំអន្លង់វែង​ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

មន្រ្ដីនគរបាលអន្លង់វែងបានឲ្យដឹងថា មានករណីប្រជាពលរដ្ឋរស់នៅចំណុចអូរអំបិល ស្ថិតនៅភូមិអូរតាម៉ែង ឃុំ-ស្រុកអន្លង់វែង  បានទិញនំប៉័ងដឹកលក់តាមម៉ូតូមកពីភូមិអូរជញ្ជៀនឃុំ-ស្រុកអន្លង់វែង យកមកហូបនៅវេលាម៉ោង ១៥៖០០នាទី  ដល់ម៉ោង ១៦៖៣០នាទី  ក៏ពុលមានអាការៈ រាក ក្អូតចង្អោរ ចំនួន ០៥ នាក់ ស្រី ២ នាក់និងក្មេង ២ នាក់  បានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។

ជនរងគ្រោះ​មានឈ្មោះដូចខាងក្រោម ៖

ទី១- ឈ្មោះ មេត មៀន ភេទ ប្រុស អាយុ ៤៦ឆ្នាំ

ទី២- ឈ្មោះ មៀន ផាលីដា ភេទ ស្រី អាយុ ១១ឆ្នាំ

ទី៣- ឈ្មោះ មៀន ផាវីន ភេទ ស្រី អាយុ ១៧ឆ្នាំ

ទី៤- ឈ្មោះ អ៊ាង សុខឡា ភេទប្រុស អាយុ ៧ឆ្នាំ

ទី៥- ឈ្មោះ ផាន ភា ភេទប្រុស អាយុ ៤៦ឆ្នាំ ។

   បច្ចុប្បន្នជនរងគ្រោះទាំង០៥នាក់ខាងលើកំពុងដេកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ៕

ដោយ៖ ប៉ែន នួន

 

            

 


ចែករំលែក៖