ព័ត៌មានទាន់ហេតុការណ៍៖

ចោរប្លន់មិនគិតពីកូវីដ-១៩ទេ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ តាមចាប់ដល់សំបុក

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (យកជើងធាក់ផ្តួលយកម៉ូតូ និងរក្សាទុកអាវុធខ្លីគ្មានការអនុញ្ញាត នៅក្នុងបន្ទប់) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខធានាគារអេស៊ីលីដា ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១ ម៉ោង០៥ និង៣០នាទីភ្លឺ បង្កដោយជនសង្ស័យ០៦នាក់ គេចខ្លួន ០៤នាក់មិនស្គាល់ឈ្មោះ មធ្យោបាយ ម៉ូតូ០៦គ្រឿង ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

លោកអធិការបានបន្តថា, ការឃាត់ជនសង្ស័យបាន ០២នាក់ រួមមាន៖ ១-ឈ្មោះ អ៊ុង ដាវី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)អ្នកផ្សំគំនិត , ២-ឈ្មោះ សឹក គីរីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកសាច់គោ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)អ្នកផ្សំគំនិត និងបក្ខពួកគេចខ្លួន ០៤នាក់ទៀត បានធ្វើសកម្មភាព ធាក់ផ្តួលយកម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញIL-7734 របស់ជនរងគ្រោះឈ្មោះ ម៉ែន សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានក្រឡុកបេតុងក្រុមហ៊ុនជូធាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់គ្មាន , សម្ភារៈបន្សល់ទុក អាវុធខ្លី០១ដើម ម៉ាកk59 ពណ៌ទឹកប្រាក់ បង់០១ , គ្រាប់០៧គ្រាប់ , ក្រាមសថ្លា០៥កូនថង់តូច , កាតគ្រីម៉ូតូ០៦សន្លឹក , ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន របស់ជនសង្ស័យ និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញIL-7734 ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ សិលា


ចែករំលែក៖