ខេត្តស្វាយរៀង៖ យុវជនកម្មកររោងចក្រម្នាក់ទំនងអន់ចិត្តឪពុកម្ដាយតែងតែឈ្លោះគ្នាពេកចងកលើផ្ទះបង្កការផ្អើលអ្នកភូមិនិងក្រុមគ្រួសារប្រញាប់ប្រញាល់ជួយសង្គ្រោះប៉ុន្តែអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិ ចេក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាយុវជនគិតខ្លីមានឈ្មោះ ភោគ វន្ថា អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តថាក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិភ្លាម សមត្ថកិច្ចក្រុងសហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុពិនិត្យសពភ្លាមៗ ដោយសន្និដ្ឋានថា ពិតជាចងកសម្លាប់ខ្លួនប្រាកដមែនដោយមិនមានអ្វីដែលសំគាល់ថាជារឿងឃាតកម្មនោះទេខណៈយុវជននេះបានយកខ្សែពួរពណ៌សចងនឹងននងផ្ទះ។
បើតាមអ្នកភូមិបានអោយដឹងថាឪពុកម្ដាយយុវជននេះគឺតែងតែមានការឈ្លោះប្រកែកគ្នាជាប្រចាំដោយនៅយប់កើតហេតុគេលឺសម្លេងយុវជនឈ្មោះភោគ វន្ថា បាននិយាយទូរស័ព្ទរហូតដល់យប់រំលងអធ្រាត្រ។
ប្រភពបន្តថាលុះនៅវេលាម៉ោង៧និង៣០នាទីព្រឹកស្រាប់តែមាន
ការផ្អើលថាចងកសម្លាប់ខ្លួននៅលើផ្ទះទើបអ្នកភូមិនិងក្រុមគ្រួសារប្រញាប់ប្រញាល់ជួយសង្គ្រោះប៉ុន្តែអកុសលហួសពេលទៅហើយ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន