ក្រុម Paris Saint-Germain កំពុងតែត្រៀមរៀបចំផែនការសម្រាប់រដូវកាលក្រោយបន្ទាប់ពីការជ្រុះពីពានរង្វាន់ Champions League ក្រោមថ្វីជើងក្រុម Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា ក្រុមការពារតំណែងជើងឯកបារាំង Ligue 1 ត្រូវបានគេរាយការណ៍ថា កំពុងតាមប្រមាញ់ដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Mohamed Salah ពី Liverpool នៅរដូវក្តៅនេះ។
យោងទៅតាមសារព័ត៌មានបារាំងបានឲ្យដឹងដែរថា Mohamed Salah គឺជាជម្រើសបម្រុងទុករបស់ពួកគេប្រសិនបើខ្សែប្រយុទ្ធ KylianMbappe សម្រេចចិត្តចាកចេញពីក្លិបនៅរដូវក្តៅ។ Mbappe នឹងផុតកិច្ចសន្យានៅ PSG ក្នុងឆ្នាំ២០២២ ដោយមិនទាន់មានព័ត៌មានអំពីកិច្ចព្រមព្រៀងសម្រាប់ការពន្យារពេលបន្តទៀត។
ទន្ទឹមនឹងនេះអនាគតរបស់ Salah នៅឯ Anfield គឺមិនទាន់ច្បាស់ទេបន្ទាប់ពីរដូវកាលដ៏លំបាករបស់ Liverpool នៅលើទីលានជាលទ្ធផលមានការចាប់អារម្មណ៍ពី PSG ផងដែរ។ ភាគីបារាំងនឹងស្វែងរកការដេញតាមខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo ពិបាកណាស់ដោយ Salah មានជម្រើសប្រាកដនិយមជាងនេះក្នុងការចុះហត្ថលេខា។
ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា មានឆន្ទៈពិចារណាលើសំណើរចំនួន៨០លានអឺរ៉ូសម្រាប់កីឡាករវ័យ២៩ឆ្នាំរូបនេះដែល PSG ចាត់ទុកថា ជាកូនសោរឆ្ពោះទៅរកភាពជោគជ័យនៃ Champions League នាពេលអនាគត។
ការចុះហត្ថលេខាលើ Salah ក៏ចូលរួមចំណែកក្នុងក្តីសុបិន្តមួយរបស់ម្ចាស់ក្លិប PSG ផងដែរ ពោលគឺការចុះហត្ថលេខាជាមួយកីឡាករតំបន់អារ៉ាប់ដែលពួកគេធ្លាប់បានបរាជ័យក្នុងការព្យាយាមចុះហត្ថលេខា Samir Nasri និង Adel Taarabt នាពេលកន្លងមក ៕ដោយ ៖ ភារៈ