ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៣៨នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៤៥៦នាក់​និងគ្មា​នអ្នក​ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល​បានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៣៨នាក់ ខណៈ​ឣ្នកជាសះស្បើយសរុប ចំនួន ៤៥៦នាក់ និងករណីស្លាប់​ គ្មា​ន​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៧​ ខែឧសភា​ ឆ្នាំ​២០២១​ រកឃើញអ្នកឆ្លងថ្មី ៥៣៨នាក់ទៀត ជាសះស្បើយ ៤៥៦នាក់ និងស្លាប់ (គ្មាន)៖
– ករណីឆ្លងសហគមន៍ ៥៣៧ នាក់
– អ្នកដំណើរពីបរទេស ០១ នាក់

គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១៨៧១៧ នាក់
– អ្នកជាសះស្បើយ= ៧៣៤០ នាក់
– អ្នកស្លាប់= ១១៤ នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង
មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕ដោយ​៖ ស​ តារា​


ចែករំលែក៖