ខេត្តបាត់ដំបង៖ យុវជនម្នាក់បានបាត់បង់ជីវិតដោយសារជងឺស្កន់រើឡើងវិញហើយបានលង់ទឹកស្លាប់ពេលចុះមុជទឹកស្ទឹង។
ឧបទ្ទវហេតុនេះកើតឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៣ទៀបភ្លឺ ត្រង់ចំណុចវាលស្រែ ក្រុមទី៣៥ ភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ី ជូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
តាមការបំភ្លឺពីក្រុមគ្រួសារបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅរកកង្កែបនៅចំណុចកើតហេតុខាងលើ។បានមួយសន្ទុះ ខណៈដែលកំពុងរកខ្វារកង្កែបស្រាប់តែជំងឺស្កន់ជាន់ធ្វើទុក្ខប្រកាច់ចូលទឹកស្ទឹងបណ្តាលឲ្យលង់ស្លាប់តែម្តង។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះទៅត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុយ៉ាងល្អិតល្អន់ ហើយបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកស្ទឹងពិតប្រាកដមែន។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ប្រាថ្នា