ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ស្រ្តីជនជាតិខ្មែរ​ និងជនបរទេស​ ចំនួន​ ៨៥នាក់​ បានរកឃេីញឆ្លងជំងឺកូវីដ-១៩​ នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសជូនព័ត៌មានបញ្ជាក់ថា, បុរស​- ស្រ្តីជនជាតិខ្មែរ​ និងជនបរទេស​ ចំនួន​ ៨៥នាក់​ បានរកឃេីញឆ្លងជំងឺកូវីដ-១៩​ នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ! និងបញ្ជាក់រាយនាមក្នុងតារាងដើម្បីឲ្យប្រជាពលរដ្ឋបានដឹង។

រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៨៥នាក់ខាងលើ សូមរួសរាន់ធ្វើចតាឡីស័កតាមផ្ទះក្នុង ក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តាជ្រាបជា ព័ត៌មាន និងបន្តចូលរួមអនុវត្តតាមវិធានការ “៣ការពារ ៣កុំ” ជាដាច់ខាត ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖