ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រលប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ហាងអានៀវ លក់គ្រឿងសមុទ្រស្រស់ និងផ្លែឈើស្រស់ ដែលមានទីតាំងស្ថិតនៅផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩ ចំនួន៥នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាង អានៀវ លក់គ្រឿងសមុទ្រស្រស់ និងផ្លែឈើស្រស់ ដែលមានទីតាំងស្ថិតនៅផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ #អ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា