ព័ត៌មានទាន់ហេតុការណ៍៖

Fulham ត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League បន្ទាប់ពីបរាជ័យដោយសារ Burnley

ចែករំលែក៖

ក្រុម Fulham ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយបន្ទាប់ពីការបរាជ័យក្រោមថ្វីជើងក្រុម Burnley ដែលធ្វើឲ្យក្លិបធានាបានកៅអីរបស់ពួកគេសម្រាប់រដូវកាលថ្មី។

Fulham ត្រូវកាត់ទៅលេងនៅលីគទី២របស់អង់គ្លេស ដោយមានក្រុមចំនួន២ទៀតគឺក្រុម Sheffield United និង West Bromwich Albion ខណៈដែលក្លិបទាំងនេះនឹងត្រូវធ្លាក់ទៅក្នុងក្របខ័ណ្ឌ Championship រដូវកាលក្រោយ។

ជ័យជម្នះរបស់ក្រុមភ្ញៀវ Burnley កាលពីរាត្រីថ្ងៃទី១០ឈានចូលថ្ងៃទី១១ ឧសភានេះទៅលើក្រុម Fulham ២ទល់០ រកគ្រាប់បាល់បានដោយកីឡាករ Ashley Westwood នៅនាទីទី៣៥ និង១គ្រាប់ទៀតរកបានដោយកីឡាករ Chris Wood នៅនាទីទី៤៤ ក្នុងតង់ទី១។

លទ្ធផលនេះធ្វើឲ្យក្រុម Burnley នឹងមានកៅអីគ្រប់គ្រាន់សម្រាប់លេងក្នុងក្របខ័ណ្ឌ Premier League សម្រាប់រដូវកាលក្រោយទៀត បន្ទាប់ពីឈរចំណាត់ថ្នាក់ទី១៤នៅលើតារាង។ ចំណែកក្រុម Fulham ឈរចំណាត់ថ្នាក់លេខ១៨ ជាចំណាត់ថ្នាក់ដែលត្រូវកាត់ចេញនៅរដូវកាលក្រោយជាមួយក្រុម West Brom (ចំណាត់ថ្នាក់លេខ១៩) និងក្រុម Sheffield United (ចំណាត់ថ្នាក់លេខ២០)។

សូមបញ្ជាក់ថា ក្រុម Burnley បានទទួលជ័យជម្នះចំនួនលើកក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៨លើកចុងក្រោយរបស់ពួកគេ(ចាញ់៣លើក) បន្ទាប់ពីទទួលបានជ័យជម្នះត្រឹមតែ៣លើកលើការប្រកួត៣០លើកចុងក្រោយ។ ចំណែកក្រុម Fulham បានបរាជ័យក្នុងការរកគ្រាប់បាល់បានចំនួន១១ប្រកួតក្នុងលីគក្នុងមួយរដូវកាលនេះ ដែលជាបរាជ័យដ៏អាក្រក់លើកទីក្នុងប្រវត្តិសាស្រ្តរបស់ក្លិបចាប់តាំងពីរដូវកាល១៩៩៣-១៩៩៤ ដោយ៖ ភារៈ


ចែករំលែក៖