ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅហាង The Pizza Company សាខាស្ទឹងមានជ័យ ដែលស្ថិតនៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ឧសភាឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង Pizza នោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនរហូតដល់១៣១នាក់ នៅទូទាំងប្រទេស៕ដោយ៖ ភារ៉ា ដង្កោ