ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់ នារីម្នាក់ដាច់ជើងខាងស្ដាំជាប់ម៉ូតូនិង២នាក់ទៀតរបួសធ្ងន់ស្រាលដោយម៉ូតូ២គ្រឿងបុកគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងបណ្ដាលអោយនារីម្នាក់រងរបួសដាច់ជើងខាងស្ដាំជាប់និងម៉ូតូនិង២នាក់ទៀតរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ទី១១  ខែឧសភា ឆ្នាំ ២០២១  ចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤ ស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថានារីដែលរងរបួសធ្ងន់មានឈ្មោះសោម សាម៉ុន  អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ  មុខរបរ កសិករ រស់នៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀងនិងអ្នករួមដំណើរឈ្មោះឌុល យ៉ាទី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិទួលទ្រា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយទាបដោយជិះម៉ូតូម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HC ៧៧៦២ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះរឿន ចិត្ត អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ ក្នុងទិសដៅពីលិចទៅកើត  រស់នៅភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀងរងរបួសធ្ងន់។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១Q ៣៦០០  ក្នុងទិសដៅពីលិចទៅកើត បើកមិនប្រកាន់ស្ដាំស្រាប់តែទៅបុកនិងម៉ូតូម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១HC ៧៧៦២ ជិះគ្នា២នាក់ក្នុងទិសដៅផ្ទុយគ្នា ពីកើតទៅលិច ចំពីចំហៀងខាងស្តាំយ៉ាងពេញទំហឹងលាន់សូរដចរន្ទះ
បង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយមកអ្នករងរបួសទាំងសងខាងត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំណែក មធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖