ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹងឪពុកម្ដាយស្ដីបន្ទោសមិនឲ្យដើរលេងយប់ចិត្តខ្លាំង ចង.ក សម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ យុវជនចិត្តខ្លាំងម្នាក់ខឹងឪពុកម្ដាយស្ដីបន្ទោសមិនឲ្យដើរលេងយប់ទៅចងកសម្លាប់ខ្លួនបានសម្រេចនៅវេលាម៉ោង ១២និង១៥នាទី រំលងអាធ្រាត្រ ឈានចូល នៅ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ នៅចំណុច ភូមិតាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ។
សពជនរងគ្រោះឈ្មោះ ស៊ុន គឹម ហៅចាក់ ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិភូមិកើតហេតុ ។
នគរបាលស្រុកថ្មពួកបានប្រាប់ថាមុនពេលកើតហេតុយុវជនរួបនោះបានខឹងម្តាយ និង ឪពុក ស្តីបន្ទោសរឿងរ៉ាវដើរលេងពេលយប់ជ្រៅក៏ខឹងនិង ឪពុក ម្តាយបានយកខ្សែអង្រឹងចងកសម្លាប់ខ្លួន នៅក្នុងឃ្លាំងសម្រាប់ដាក់សម្ភារះក្នុងផ្ទះរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
ក្រោយពីកើតហេតុគេឃើញកម្លាំងជំនាញបានសហការជាមួយ កម្លាំងប៉ុស្តិ៍ ភូមិ មេឃុំ គ្រូពេទ្យ បានធ្វើការកោសលវិច្ច័យលើសពរងគ្រោះរួចរាល់ដោយករណីនេះមិនពាក់ពន្ធនឹងករណីឃាត្តកម្ម ព្រោះលើដងខ្លួនសពមិនមានស្លាក់ស្នាមពិតជាស្លាប់ដោយសារចងក ពិតប្រាកដព្រោះតាមការបំភ្លឺ ពីអាណាព្យាបាល សពខឹងនិង ឪពុកស្តីបន្ទោស មិនឲ្យដើលេងយប់ ទើបធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្តង ។ក្រោយពីរធ្វើកោសល្យវិច័យសពត្រូវបានប្រគលជូន ឪពុក រៀបចំចាត់ចែងធ្វើបុណ្យសពតាមប្រពៃណីខ្មែរ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖