ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទួចដឹកដែក​បេីកឡេីងសួននិងបុកប៉ាណូនៅគល់ស្ពានច្បារអំពៅ បណ្ដាលឱ្យរងការខូចខាត​ តែសំណាងល្អគ្មានអ្នករបួស​

ចែករំលែក៖

ភ្នំពេញ​ ៖​ មានរថយន្តម៉ាក​ KIA ប្រភេទរថយន្តស្ទួចដឹកដែកមួយគ្រឿង​បានបេីកចុះពីលេីស្ពានព្រះមុនីវង្សមកផ្លូវជាតិលេខ១​យ៉ាងលឿនហេីយរេចង្កូតមកឆ្វេងដៃឡេីងសួនចែកទ្រូងផ្លូវនិងបុកផ្ទាំងប៉ាណូមួយដេីមបណ្ដាលឲ្យទ្រេត​ តែសំណាងល្អមិនធ្វេីឲ្យមនុស្សរងរបួស​ ។

​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ​២០២១​ ស្ថិតនៅចំណុចគល់ស្ពានព្រះមុនីវង្ស តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ច្បារអំពៅ១​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក​ KIA ប្រភេទរថយន្តស្ទួច​ធុនធំ​ បិទតែម Camel Cement ពាក់ស្លាកលេខភ្នំពេញ​ 3D-7875 បេីកបរដោយបុរសម្នាក់​ និងមានព្រូម្នាក់រួមដំណេីរជាមួយ​ បានបើកចុះពីលេីស្ពានព្រះមុនីវង្សក្នុងទិសដៅពីលិចទៅកេីតដោយល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃឡេីងសួនពុះចែកទ្រូងផ្លូវនិងបុកស្លាកប៉ាណូបណ្ដាលឲ្យទ្រេតមួយដេីម​ ឯរថយន្តរងការខូចខាតតិចតួច​ សំណាងល្អមិនបង្កឲ្យអ្នកដំណេីរតាមដងផ្លូវរងរបួស​។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍បានចុះមកដល់ហេីយពិនិត្យឃេីញថា​ ពុំមានប៉ះពាល់ដល់សម្បត្តិរដ្ឋ​ ទេីបភាគីរថយន្តបង្ក​ និងតំណាងក្រុមហ៊ុនប៉ាណូខាងលេីដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖