ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! ពូឈឹម​ ត្រូវ​កម្លាំងសមត្ថកិច្ច​កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វេីកិច្ចសន្យា ទទួលកំហុស

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ​ញ​ បានបញ្ជាក់ថា​ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលបានប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វេីកិច្ចសន្យា ទទួលកំហុស និងបានថតជាវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលេីលោកអធិការនគរបាលខណ្ឌមានជ័យ ។

ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀតដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ​ ដេីម្បីចូលខ្លួនមកបកស្រាយបំភ្លឺលេីករណីបន្លំខ្លួ​នជាអធិការនេះផងដែរ​។

គួររម្លឹកថា​ បន្ទាប់​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ«ឈឹ​ម»(​រហ័សនាមដែលអ្នកលេងហ្វេសប៊ុកផ្តល់ឲ្យ​) បាន​បង្ហោះ​វី​ដេ​អូឃ្លឹបមួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ឧសភា ថ្មីៗ​នេះ​ ដោយ​ដាក់​ចំណងជើង​ថា (​រឿង​ពិត មិនមែន​សម្តែង បុគ្គល​ម្នាក់​ខ​លម​ក​ខ្ញុំ​ផ្ទាល់​(​ពូ​ឈឹ​ម​) ហើយ​តាំងខ្លួន​ជា​អធិការ​ខណ្ឌមានជ័យ ! សូម​ស្តាប់​ទាំងអស់​គ្នា ហួសចិត្ត ហ៊ាន​ណាស់​) ។

ស្រាប់​តែ​នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២១ថ្មី​ៗនេះ​ លោក​វរសេនីយ៍ឯក ម៉េ​ង វិមាន​តារា អធិការ​ខណ្ឌមានជ័យ​ បាន​ចេញ​សេចក្តី​ប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ស្នើ​ឲ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ទូរស័ព្ទ​លេខ 069 359757 រួម​ទាំង​បុរស​ម្នាក់​ទៀត​ឈ្មោះ​«​ឈឹ​ម​» ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឱសថ​បុរាណ​ភ្នំ​ទ្រទ្រង់ បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់ នឹង​ធ្វើការ​បកស្រាយ សុំ​ទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ លោក​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមានផងដែរ៕ដោយ៖​សហការី​


ចែករំលែក៖