មន្ត្រីប៉ូលិសនៅទីក្រុង Colorado អាមេរិក បានឲ្យដឹងថាខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើពិធីជប់លៀងបណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់ នៅក្នុងពិធីជប់លៀងកាលពីចុងសប្តាហ៍។ ជនដៃដល់ បង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយសារតែមិនទទួលបានការអញ្ជើញចូលរួមពិធីជប់លៀង។
ប៉ូលិសអាមេរិកបានឲ្យដឹងថា បុរសវ័យ២៨ឆ្នាំឈ្មោះTeodoro Macias បានបាញ់សម្លាប់មិត្តស្រីរបស់ខ្លួន គឺនាង Sandra Ibarra-Perez អាយុ២៨ឆ្នាំ និងមនុស្ស ៥នាក់ទៀត។ ការវាយប្រហារនៅតំបន់ Canterbury Mobile Home Parkក្នុងទីក្រុង Colorado Springs។ ពិធីជប់លៀងគឺសម្រាប់មនុស្ស ៣នាក់ ក្នុងនោះមានពីរនាក់ស្លាប់ក្នុងការបាញ់ប្រហារ។
ការបាញ់ប្រហារខាងលើកើតឡើង ក្រោយរយៈពេលជាង១ខែ ដែលមានការបាញ់ប្រហារសម្លាប់មនុស្ស ១១នាក់ នៅក្នុងហាងលក់ទំនិញក្នុងទីក្រុង Boulder ភាគខាងជើង ទីក្រុង Colorado ។
ប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងមានវិវាទជាមួយគ្រួសារមុនពេលទៅបាញ់ប្រហារនៅក្នុងផ្សារទំនើប។ ការបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់នៅអាមេរិក បើទោះបីមានការរឹតត្បិតពីសកម្មភាពប្រើប្រាស់កាំភ្លើង ពីរដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃឌិន៕
សមាជិកគ្រួសារយំសោកចំពោះមនុស្ស ៦ នាក់ដែលបានស្លាប់នៅក្នុងពិធីជប់លៀងខួបកំណើតពីការបាញ់ប្រហារនៅក្នុងផ្ទះចល័តមួយនៅរដ្ឋ Colorado Springs រដ្ឋ Colorado។
ដោយ៖ ធីរីណា(រូបភាព៖@COPYRIGHTGETTY )