ភ្នំពេញ៖ ដំណឹងរីករាយ ! នៅរសៀលមុននេះបន្តិច អ្នកជំងឺកូវីដ-១៩ចំនួន ៣៣៣នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីព្យាបាលជាសះស្បើយ ! ។ នេះបើយោងតាមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ TYDA បានបញ្ជាក់អោយដឹងថា,មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ សូមអបអរសាទរ 👏👏 អ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងឲ្យ
ត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕
ដោយ ៖ សិលា