ព័ត៌មានទាន់ហេតុការណ៍៖

វីដេអូសិក្សាពីកម្មវិធី «Smart 1,000 Grade 12 Video Collection» បានបញ្ចូលទៅក្នុង E-learning​ App របស់ក្រសួងអប់រំ យុវជន និងកីឡា

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១​ វីដេអូមេរៀនសម្រាប់សិក្សាតាមអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្វ័យសិក្សា«MoEYS E-Learning» ដែលត្រូវបានដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​រួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីសប្ដាហ៍​មុន ជាមួយនឹងគោលបំណងគាំទ្រដល់សិក្សានុសិស្សដែលការសិក្សារបស់គេមិនអាចធ្វើទៅបានដោយសារការបិទសាលារៀនបណ្ដោះអាសន្ន​ មូលហេតុបង្កដោយជំងឺរាតត្បាតជាសកលកូវីដ១៩។

កម្មវិធីស្វ័យសិក្សា MoEYS E-Learning អនុញ្ញាតឲ្យសិស្សានុសិស្សស្វែងរកមាតិកាអប់រំទាក់ទងនិងមេរៀនៅសាលារបស់ពួកគេ ហើយនៅទីបំផុតគម្រោងនេះនឹងផ្ដល់មេរៀនទាំងអស់ដល់សិស្សគ្រប់ថ្នាក់ទាំងអស់ផងដែរ។​ ទោះយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្នមានតែមាតិកាអប់រំសម្រាប់ថ្នាក់ទី ១២ ប៉ុណ្នោះត្រូវបានបញ្ចប់ជាស្ថាព និងបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្វ័យសិក្សា app ដោយមាតិកាអប់រំសម្រាប់ថ្នាក់ទី ១២ នេះត្រូវបានបង្កើតឡើងតាមរយៈភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា​ និងវិទ្យាស្ថានបើកទូលាយ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិទឹកប្រាក់១លានដុល្លា ដើម្បីប្រឆាំជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Smart Axiata

ក្នុងកម្មវិធីស្វ័យសិក្សាឥតគិតថ្លៃនេះ សិក្សានុសិស្សអាចមើលវីដេអូមេរៀនដែលថតទុកជាមុន  ដែលរៀបចំឡើងដោយគ្រូបង្រៀនទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា អាចទាញយកសៀវភៅពុម្ព ឆ្លើយសំណួរដើម្បីអនុវត្តសម្រាប់ប្រឡង តាមដានការរីកចម្រើននៃការរៀនសូត្ររបស់ពួកគេ ហើយទាញយក និងរក្សាមាតិការៀនមេរៀនទុកមើលទាំងពេលមិនមានអុិនធឺណិត

ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​មានប្រសាសន៍ថា៖ «ខណៈពេល មានមនុស្សជាច្រើនកំពុងទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតជាសកលកូវីដ១៩ នាពេលបច្ចុប្បន្ន លទ្ធផលប៉ះពាល់ រយៈពេលវែងនៃជំងឺរាតត្បាតជាសកលនេះនឹងមានកាន់តែធ្ងន់ធ្ងលើសិស្សានុសិស្សដែលមិនបានចូលសាលារៀនអំឡុងពេលនៃគ្រាលំបាកនេះ។ កម្មវិធីស្វ័យសិក្សានេះរៀបចំឡើងដើម្បីឲ្យប្រាកដថាសិស្សានុសិស្សកាន់តែច្រើន អាចស្វែងរកឱកាសសិក្សាឥតគិតថ្លៃ និងងាយស្រួល។  កម្មវិធីស្វ័យសិក្សានេះមិនមែនជាដំណោះស្រាយល្អឥតខ្ចោះទេ ហើយក៏មិនអាចជំនួសការសិក្សាក្នុងថ្នាក់រៀនទាំងស្រុងបាននោះដែរ ជាពិសេសក្នុងសហគមន៍ងាយរងគ្រោះ ដែលមិនសូវមានទូរស័ព្ទដៃទំនើប ឫ អុនធឺណិត ប៉ុន្តែកម្មវិធីស្វ័យសិក្សានេះច្បាស់ថានឹងផ្ដល់សារ​ៈសំខាន់ដល់សិក្សានុសិស្សជាច្រើន ជាពិសេសសម្រាប់សិស្សានុសិស្សដែលត្រមប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ។»

ឯកឧត្តមបណ្ឌិត​សភាចារ្យ បានបន្ថែមទៀតថា ៖ «ជាមួយនឹងការគាំទ្រពីក្រុមហ៊ុន Smart Axiata ក្រោពីបានរៀបចំស្ទូឌីយោចំនួនពីរ និងបង្កើតកម្មវិធី Smart 1,000 Grade 12 Video Collection រួចមក យើងអាចផ្ដល់មាតិកាមេរៀនតាមអនឡាញទាំងស្រុងដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងត្រមបញ្ចប់ថ្នាក់វិទ្យាល័យនិងត្រូវរៀបចំប្រឡងបញ្ចប់។»

ក្រុមហ៊ុន Smart Axiata បានកំពុងបន្តគាំទ្រគម្រោងសិក្សាតាមអនឡាញជាមួយនឹងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីធានាឲ្យបានថាកម្មវិធីស្វ័យសិក្សាតាមឧបករណ៍ចល័តអាចស្វែងរកបានកាន់តែទូលំទូលាយ នៅពេលប្រកាសដាក់ឲ្យប្រើប្រាស់។

លោក ថូម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiataបាន​មានប្រសាសន៍ថា៖ «យើបានជួយសម្របសម្រួលក្នុងការផ្ដល់សារពាក្យសម្ងាត់ (One Time Password) សម្រាប់សិស្សានុសិស្សប្រមាណ៥០ម៉ឺននាក់ ដើម្បីអាចចុះឈ្មោះលើកម្មវិធីទូរស័ព្ទ និងជំរុញនូវការប្រើប្រាស់កម្មវិធីទូរស័ព្ទ នេះ ក៏បានណែនាំវាទៅកាន់អតិថិជនរបស់យើងផងដែរ។ ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញសមិទ្ធិផលពីកម្មវិធី Smart 1,000 Grade 12 Video Collectionត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នៅក្នុងកម្មវិធីទូរស័ព្ទ ដែលក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ បានរៀបចំឡើងកាលពីចុងឆ្នាំមុន​ ដើម្បីឲ្យមានការប្រើប្រាស់កាន់តែទូលំទូលាយ ហើយនេះនឹងជាសក្ខីភាពដ៏សំខាន់ក្នុងការការពារកុំឲ្យមាន សិស្សានុសិស្សដែលការរៀនសូត្ររបស់ពួកគេត្រូវបានបាត់បង់ដោយសារការប៉ះពាល់ពីជំងឺរាតត្បាតជាសកល។»

លោក ថូម៉ាស បានបន្ថែមទៀតថា​៖ «យើងតែងតែនិយាយអំពីឥទ្ធិពលនិងគុណតម្លៃរបស់ការអប់រំ ដូច្នេះហើយ វាមានសារៈសំខាន់ណាស់ដែលយើងត្រូវតែធ្វើនូវអ្វីដែលយើងអាចធ្វើទៅបានដើម្បីជួយ នៅពេលយើងឃើញថាឱកាសនៃការអប់រំ សម្រាប់សិស្សានុសិស្សកំពុងទទួលរងនូវហានិភ័យ ដោយមិនមែនជាកំហុសរបស់ពួកគេ ។»​

ក្រុមហ៊ុន Smart Axiata កំពុងស្វែងរកមធ្យោបាយបន្ថែម ដើម្បីបន្តការគាំទ្ររបស់ខ្លួនសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា រួមមានការប្រើប្រាស់បណ្ដាញទំនាក់ទំនងរបស់ខ្លួន ដើម្បីផ្ញើសារជាអក្សរទៅកាន់សិស្ស និងឪពុកម្តាយឲ្យបានដឹងលឺអំពីកម្មវិធីនេះបង្កើតវីដេអូកាន់តែច្រើន និងមាតិកាសំណួរ ជំរុញការពិភាក្សារក្នុងក្រុមលើកម្មវិធី App និងផ្ដល់ទិន្នន័យអិុនធឺណិតដល់សិស្សានុសិស្សដើម្បីប្រើប្រាស់ តាមដែលអាចធ្វើទៅបាន។

កម្មវិធីស្វ័យសិក្សា MoEYS E-Learning អាចដោនឡូតបានតាមរយៈ តំណនេះ http://onelink.to/moeysapp

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក គាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh


ចែករំលែក៖