ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានសម្រេចនៅខណ្ឌសែនសុខទៅជាប់ទាំងសម្បុកនៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​  រួចព្យាយា​មគេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់នៅផ្ទះសំណាក់​ក្នុងភូមិសាស្ត្រខណ្ឌទួលគោក។ 

សមត្ថកិច្ចបានឲ្យដឹងថា​ នៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២១ ជនសង្ស័យមានបក្ខពួកចំនួន៤ នាក់ជិះម៉ូតូ ២ គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ករណីឆក់នេះកើតឡើងកាលពីនៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីសមត្ថកិច្ចទទួលពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមកាំមេរ៉ាសុវត្តិភាពភ្លាមៗនឹងកំណត់មុខសញ្ញាផងដែរ ។ 

ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ដោយមានការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ កួច សោភា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅវេលាម៉ោងប្រមាណជា៩ ព្រឹកថ្ងៃដដែលនៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ក្រោយពីបានធ្វើការឃាត់ខ្លួននិងសួរនាំជនសង្ស័យរួចមក សមត្ថកិច្ចបន្តទៅតាមចាប់បក្ខពួកដែរនៅសង្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់(យីហោតារាពេជ្រ ម៉ូឌែន) សង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌទួលគោក​ បានចំនួន២នាក់ទៀតចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់និងដកហូតបានម៉ូតូចំនួន ២គ្រឿង។ លុះដល់វេលាយប់ថ្ងៃដដែល សមត្ថកិច្ចធ្វើការស្រាវជ្រាវនិងចុះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១០ នាក់បន្ថែមទៀតក្នុងនោះមាន(ស្រី២នាក់) សង្ស័យក្រុមបក្ខពួកឆក់នៅចំណុចផ្ទះសំណាក់ដដែល ។ខណៈដែលសមត្ថកិច្ចកំពុងតែឡោមព័ទ្ធចាប់ ស្រាប់តែជនសង្ស័យម្នាក់បានជិះម៉ូតូរត់គេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដេញប្រផាប់ចាប់ប្រភីងរហូតដល់ក្នុងមន្ទីរពេទ្យជប៉ុន ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញទើបឃាត់បានរួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភាមៗ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ១៣ នាក់សមត្ថកិច្ចកំពុងធ្វើការសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖