ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធមួយគូបេីករ៉ឺម៉កដឹកបន្លែរកកន្លែងដាក់លក់ត្រូវជនសង្ស័យឆក់ទូរស័ព្ទបានសម្រេចគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ខណៈដែលអង្គុយខាងក្រោយប្តីដែលបេីករ៉ឺម៉កដឹកបន្លែរកកន្លែងដាក់លក់តាមចិញ្ចេីមផ្លូវបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព។ 

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២១​ នៅខាងត្បូងស្តុបណូគារ​ តាមបណ្តោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ទឹកល្អកទី៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះមានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានបេីកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែយកមកលក់នៅលេីចិញ្ចេីមផ្លូវម្តុំកន្លែងកេីតហេតុដោយប្រពន្ធអង្គុយខាងក្រោយចុចទូរស័ព្ទខណៈកំពុងជិះយឺតៗរកកន្លែងឈប់ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកឃ្លីកមិនចាំស្លាកលេខធ្វេីដំណេីរមកខាងក្រោយក៏ធ្វេីសកម្មភាពឆក់ទូរស័ព្ទម៉ាកសាំសុងA20ពីដៃប្រពន្ធភ្លាមនោះរូបគាត់ស្ទុះទៅចាប់ជនសង្ស័យតែមិនជាប់ក៏ដួលរងរបួសថ្លោះដៃម្ខាងផងដែរ​ ចំណែកជនសង្ស័យក៏គេចខ្លួនបាត់តែម្តង។ 

ក្រោយកេីតហេតុជនរងគ្រោះដោយសារតែរវល់លក់បន្លែក៏មិនបានទៅដាក់ពាក្យបណ្តឹងនោះទេរង់ចាំទំនេរពីការលក់ដូរទេីបទៅដាក់ពាក់បណ្តឹង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖