ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារតែពលរដ្ឋច្រើន ចិនបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងមួយថ្ងៃជាង១២លានដូស

ចែករំលែក៖

បច្ចុប្បន្នប្រទេសជុំវិញពិភពលោកបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនដើម្បីធ្វើឲ្យស្ថានភាពល្អប្រសើរដូចដើមវិញ។

នៅទូទាំងពិភពលោក មានពលរដ្ឋ ចាក់វ៉ាក់សាំង ជូនពលរដ្ឋបាន ១.៣៧លាននាក់ហើយ ក្នុងនោះចិនជាប្រទេសបានចាក់វ៉ាក់សាំងច្រើនដូសជាងគេ បន្ទាប់មកគឺអាមេរិក ។
សារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ខែឧសភាបានផ្សាយថា គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ៣៥៤.២៧លានដូសហើយ បានចាក់ជូនប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី១២ខែឧសភា។
ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនដែលខ្លួនគិតថា ងាយប្រឈមមុខបំផុត។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូនេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន។
បន្ទាប់ពីប្រទេសចិន អាមេរិក ចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ជាង ២៦៤លានដូសហើយ។ ចំណែកឥណ្ឌា ចាក់ជូនពលរដ្ឋបាន ជាង១៧៦លានដូស។ អង់គ្លេស ជាង៥៤លានដូស កាណាដា ជាង ១៦លានដូស អាល្លឺម៉ង ជាង ៣៥លានដូស អេស្ប៉ាញជាង ២០លានដូស អីតាលីជាង២៥លានដូស បារាំងជាង ២៦លានដូស…។
តំបន់ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ច្រើនជាងគេ គឺ៖
១ តំបន់អាមេរិកខាងជើង ចាក់ជូនពលរដ្ឋបាន ៥២%
២ តំបន់អឺរ៉ុប ចាក់ជូនពលរដ្ឋបាន ៣៦%
៣ តំបន់អាមេរិកខាងត្បូង ចាក់ជូនពលរដ្ឋបាន ២១%
៤ តំបន់អាស៊ី ចាក់ជូនពលរដ្ឋបាន១៥ %
៥ តំបន់អូហ្សេអានីមាន ៨%
៦ តំបន់អាហ្វ្រិចមាន ១.៦%៕

ដោយ៖ ធីរីណា(រូបភាព៖ TTXVN)


ចែករំលែក៖