ព័ត៌មានទាន់ហេតុការណ៍៖

ខេត្ត​បាត់ដំបង៖ ចេញ​សេចក្តីណែនាំ​វិធានការ ជា​បណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ​បន្ត ចាប់ពី​ថ្ងៃទី​១៤ ដល់ថ្ងៃ​ទី២៧ ឧសភា ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាលជំងឺ​កូ​វីដ​-១៩

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖ បេីយោង​តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត​បាត់ដំបង នៅព្រឹក​ថ្ងៃសុក្រ​ទី១៤​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ បានចេញ​សេចក្តីណែនាំ ស្តីពី​វិធានការ ជា​បណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ​បន្តទៀត​ គឺចាប់ពី​ថ្ងៃទី​១៤ ឧសភា​នេះ ដល់​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០២១ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង​។​

​នៅក្នុង​សេចក្តីណែនាំ ស្តីពី​វិធានការ ជា​បណ្តោះអាសន្ន របស់ រដ្ឋបាលខេត្ត​បាត់ដំបង ចុះ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ ដែលមាន​ខ្លឹមសារ ចំនួន ១០ចំណុច។

ជាមួយគ្នានេះ​ ​អាជ្ញាធរ​ខេត្ត​ ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ឲ្យ​បាន​ខ្ពស់​អនុវត្ត​តាម​វិធានការ​ ៣ការពារ ៣កុំ ហើយ​ក្នុង​ករណី​ឃើញ​មាន​អ្នកចម្ងាយចូលមកក្នុងភូមិ​ ស្រុក​ មានការ​សង្ស័យ សូម​រាយការណ៍​ជា​បន្ទាន់​មក​កាន់​អាជ្ញាធរ​មូលដ្ឋាន​ ​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​អាច​ចាត់វិធានការ​បាន​ទាន់​ពេលវេលា កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​រាលដាល​នៅ​ក្នុង​សហគមន៍​​៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹង​ ដូចខាងក្រោម​៖

ដោយ៖ សហការី


ចែករំលែក៖