ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា៖ ក្នុង​រយៈពេល​ ២៤ម៉ោង​ បន្តរកឃើញមនុស្សជាង​ ៣ម៉ឺន​នាក់​ ឆ្លង​កូវីដ​-១៩​ ខណៈ​អ្នកជំងឺកូវីដ-១៩ចំនួន៤​ ពាន់នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ប្រទេសឥណ្ឌា​ ចំពោះ​អត្រា​ឆ្លង​ជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​ ប្រកាសបន្តរកឃេីញនៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ អ្នកឆ្លងសរុប ៣៤៣,១៤៤នាក់។ រីឯអ្នកជំងឺស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសសរុប ៤,០០០នាក់ទៀតបានស្លាប់។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បាននិយាយបន្ថែមថា​ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៤,០៤៦,៨០៩លានករណី ក្នុងនោះមានអ្នកស្លាប់ ២៦២,៣១៧នាក់ និងជាសះស្បើយឡើងវិញជាង ២០លាននាក់ ខណៈអ្នកជំងឺ ៣.៧លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

គួរជម្រាបថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ​ សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គឺឥណ្ឌាសម្រេចបាន ១៧៩លានដូស។ បន្ថែមពីនេះ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មផងដែរ ដោយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រជាជនឥណ្ឌាសរុបជាង ៣១១លាននាក់ហើយ ត្រូវបានធ្វើតេស្តរកជំងឺនេះ នៅក្នុងចំណោមប្រជាជនសរុបជាង ១,៣០០លាននាក់៕ដោយ​៖ស​ តារា​

រូបថត​៖Reuters


ចែករំលែក៖