ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ យន្តហោះពីរគ្រឿងបុកគ្នា មួយគ្រឿងបាក់មួយកំណាត់ខ្លួន នៅតែចុះចតបានដោយសុវត្ថិភាព

ចែករំលែក៖

អ្នកនាំពាក្យស្នងការប៉ូលិសស្រុក Arapahoe លោក John Barmann បានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី ១៣ ខែឧសភា នៅជិតអាកាសយានដ្ឋាន Centennial ក្នុងទីក្រុង Denver អាមេរិក ដោយមានយន្តហោះពីរគ្រឿងបុកគ្នាពេលចុះចត។

យន្តហោះមួយគ្រឿងជាប្រភេទ Cirrus SR22 ដឹកមនុស្ស២នាក់ ចំណែកយន្តហោះមួយគ្រឿងទៀត ប្រភេទ Metroliner ដឹកមនុស្សម្នាក់។ យន្តហោះ Cirrus SR22 បានបាញ់ឆត្រយោងចុះចតទាន់ពេលវេលា នៅតំបន់វាលស្មៅ ហើយមនុស្សនៅលើយន្តហោះទាំង៣នាក់មានសុវត្ថិភាព។ ចំណែកយន្តហោះ Metroliner ក៏បានចុះចតដោយសុវត្ថិភាពផងដែរ បើទោះបិីដងខ្លួនត្រូវបែកធ្លាយក៏ដោយ។
លោក John Barmann បានបញ្ជាក់ទៀតថា «យើងខ្ញុំគិតថារឿងរ៉ាវហ្នឹងអាក្រក់ ប៉ុន្តែរឿងរ៉ាវកើតឡើងផ្ទុយពីស្ថានភាព ។ យើងធ្លាប់បានឃើញហេតុការណ៍គ្រោះថ្នាក់យន្តហោះជាច្រើនមកហើយ ប៉ុន្តែមិនដែលឃើញយន្តហោះបើកឆត្រយោងចុះចតដោយសុវត្ថិភាពនោះឡើយ»៕ដោយ៖ ធីរីណា

រូបភាព៖ AP

 


ចែករំលែក៖