ព័ត៌មានទាន់ហេតុការណ៍៖

វាំងននខ្មៅបានបើកហើយ ! ឈានដល់សមត្ថកិច្ចឃាត់ខ្លួនកូនប្រសារ ឧកញ៉ា ហេង សៀ ដែលជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា !

ចែករំលែក៖

ភ្នំពេញ៖ អំពើបាប អំពើចេតនាទុច្ចរិត អាងលុយ, អាងអំណាច ធ្វើបាបជិះជាន់អ្នកស្លូតត្រង់ បំប៉ោងបញ្ហាក្នុងសង្គម បង្កើតអង្គហេតុក្លែង, ផ្ដល់សក្ខីកម្មក្លែង, ដល់មន្ត្រីនគរបាលយុត្តិធម៌ ប្រព្រឹត្តដោយឧកញ៉ា ហេង សៀ បទល្មើសនេះ បានរាលដាលច្រើននូវមនុស្សបានចូលរួមសមគំនិត , ទីបំផុតសមត្ថកិច្ចចាប់ឃាត់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា សួរថា, តើអំពើដ៏ថោកទាបបែបនេះ , អ្នកមានសេចក្តីសុខ នឹងរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ខណៈប្រទេសជាតិគ្រប់គ្រងដោយច្បាប់។

សូមបញ្ជាក់ថា, នេះបើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានអោយដឹងនៅមុននេះបន្ដិច គឺសមត្ថកិច្ចបានចាប់ឃាត់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

ជនដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសគឺកូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។

ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ។

មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ឱ្យដឹងថា កូនប្រសាររបស់ឧកញ៉ា ហេង សៀ នេះ បានទៅជួលមនុស្សប្រុស-ស្រីមួយគូមកថតរូបឈុតឆាកអាសអាភាស ហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភាន់សាធារណៈមតិឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា។
សូមជម្រាបជូនថា, ក្រុមគ្រួសាររបស់ឧកញ៉ាហេងសៀ ពោរពេញដោយគំនិតមានចេតនាទុច្ចរិត ទាំងការបំផ្លាញកិត្តិយសស្ត្រីខ្មែរ, ទាំងការបង្កើតប្រឌិតអង្គហេតុ, ផ្ដល់សក្ខីកម្មក្លែងដល់មន្ត្រីនគរបាលយុត្តិធម៌ ភូតកុហកតុលាការ , ធ្វើឱ្យមន្ត្រីនគរបាលយុត្តិធម៌ តុលាការ, ជឿជាក់លើអង្គហេតុប្រឌិត ការផ្ដល់សក្ខីកម្មក្លែង ឈានដល់ការឃុំខ្លួន កញ្ញា មានពេជ្ររីតា , ។ មកដល់បច្ចុប្បន្ននេះ វាំងននដ៏ខ្មៅងងឹតត្រូវបានបើកហើយ, តើមានមនុស្សប៉ុន្មាននាក់ដែលផ្សំគំនិតក្នុងបទល្មើសព្រហ្មទណ្ឌជាមួយឧកញ៉ាហេង សៀ ? ក្នុងនោះអាចអង្គភាពប្រឆាំងអំពើពុករលួយឈានដល់ធ្វើការស្រាវជ្រាវស៊ើបអង្កេតក្នុងអង្គហេតុប្រឌិតនេះផងដែលមើលទៅ ? ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖