ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពី ការបើកយុទ្ធនាការចាក់វ៉ាក់សាំង កូវីសែល (Covisheld) សម្រាប់ដូសទី២ ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneca រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លេខាធិការដ្ឋាននៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សូម គោរពជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា៖ ការចាក់វ៉ាក់សាំងកូវីសែល (Covishield) ដួសទី២ អាចចាក់បានក្នុង អំឡុងពេលពី០៨ ទៅ១២សប្តាហ៏ បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីសលដួសទី១។ លេខាធិការដ្ឋាននៃអនុគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីសែលដួសទី១ ជូនប្រជាពល រដ្ឋអាយុចាប់ពី៦០ឆ្នាំ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ យោងតាមពេលវេលាកំណត់អ្នកដែលបានចាក់វ៉ាក់សាំងកូវីសែលដួសទី១ទាំងអស់ នឹងត្រូវដល់ពេលចាក់ដួសទី២ ជាបន្ត បន្ទាប់នៅដើមនៃខែឧសភា ឆ្នាំ២០២១។ ដូចនេះលេខាធិការដ្ឋាននៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែលដូសទី២ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១៕

ដោយ ៖ សិលា


ចែករំលែក៖