ព័ត៌មានទាន់ហេតុការណ៍៖

សូមអបអរសាទរ!!..អ្នកជំងឺកូវីដ-១៩ ចំនួន ១១៩នាក់ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីជាសះស្បើយ !

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩TYDA បានបញ្ជាក់អោយដឹងថា, អ្នកជំងឺកូវីដ-១៩ ចំនួន ១១៩នាក់ត្រូវបានក្រុមគ្រូពេទ្យ នៃមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕

ដោយ ៖ សិលា


ចែករំលែក៖