ភ្នំពេញ៖ ពេទ្យធ្មេញ កែ រតនៈ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៧ ផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។
បើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ
ពេទ្យធ្មេញ កែ រតនៈ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៧ ផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា